កាលពីព្រឹកថ្ងៃទី 12 ខែតុលា ឆ្នាំ 2020 មុននេះ លោក VJ Dada ម្ចាស់ MG Pub and restaurant បាននាំយកនូវថវិការមួយចំនួនដែលប្រមូលបានពីក្នុងកម្មវិធីសម្ភោធហាងរបស់បស់ខ្លួននាប៉ុន្មានថ្ងៃមុននេះ ទៅប្រគល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា។ ថវិការដែលក្នុងប្រអប់មូលនិធីគន្ធបុប្ផាដែលលោកប្រមូលបានរួមមានទឹកប្រាក់ចំនួន 1800$ និង លុយខ្មែរចំនួន 100000៛ ដែលសុទ្ធសឹងតែទទួលបានពីការបរិច្ចាគពីសំណាក់ភ្ញៀវកិត្តិយសដែលអញ្ជើញចូលរួមនៅក្នុងកម្មវិធីសម្ភោធហាងរបស់លោកកាលពីថ្ងៃទី 9តុលា នោះហើយលោកក៏បានយកមកជូនមន្ទីរពេទ្យតាមសន្យា។ លោកក៏បានថ្លែងអំណរគុណដល់បងប្អូនមិត្តទាំងក្នុងនិងក្រៅសិល្បៈដែលបានចូលរួមបរិច្ចាគតិចក្ដីច្រើនក្ដី ប៉ុន្តែអ្នកទាំងនោះក៏បានចូលរួមចំណែកដ៏ប្រពៃមួយក្នុងការចែករំលែកបេះដូងមនុស្សធម៌ជូនទៅដល់កុមារកម្ពុជាដែលកំពុងផ្ញើរវាសនានៅក្នុងមន្ទីរពេទ្យគន្ធបុប្ផាទាំងមូលផងដែរ។
លោកបន្តថានឹងនាំយកថវិការមួយហិបដូចគ្នាទៀតទៅជូនដល់សាលាដូង នៅឯគិរីរម្យ ដែលជាហិបព្រមគ្នាក្នុងពិធីផងនោះនៅពេលឆាប់ៗនេះ។ ហើយលោកនៅតែបន្តអះអាងថា នឹងបំផុសការធ្វើមនុស្សធម៌បែបនេះឱ្យកាន់តែច្រើនឡើងៗ ជាពិសេសគឺនៅក្នុងហាងរបស់លោកផ្ទាល់តែម្ដង ដើម្បីបន្តជួយដល់សង្គមកម្ពុជាយើងឱ្យកាន់តែមានភាពចែករំលែកដោយក្ដីស្រឡាញ់បែបនេះជាបន្តទៀត។