នៅលើបណ្ដាញសង្គម គេឃើញមានការបង្ហោះ និង ចែកចាយពីស្ត្រីរូបស្រស់ម្នាក់យ៉ាងចាស់ដៃ ខណៈដែលនាងត្រូវគេស្គាល់ថា គឺជាបុគ្គលល្បីនៅលើបណ្ដាញសង្គម Tik Tok និង ហ្វេសប៊ុក។ អ្វីដែលគួរកត់សម្គាល់គឺនាងត្រូវបានគេចែករំលែកពីរូបភាពស្អាតៗ អមដោយសំលៀកបំពាក់យោធា ដែលមិនគួរណាថានឹងមានរឿងបែបហ្នឹងកើតឡើង ប៉ុន្តែបែរជាផ្ទុះរឿងខ្ចីប្រាក់គេមិនសង ហើយនៅក្នុងចំនួនមិនច្រើនក្រាស់ក្រែលទៅទៅទៀត។

ម្ចាស់បំណុលជាច្រើន បង្ហោះថាខ្ចីខ្ញុំប៉ុណ្ណេះក៏មិនសង ខ្ចីខ្ញុំប៉ុណ្ណោះក៏មិនសង សំខាន់តួលេខទឹកលុយ គឺត្រឹមតែរង្វង់រយៗចុះក្រោមប៉ុណ្ណោះ ដែលមិនគួរណាស្រីស្អាតរូបនេះ សុខចិត្តលក់ឈ្មោះ។ ម្ចាស់អាក់ខោនមួយបានទាំងបង្ហោះវីដេអូពីការរៀបរាប់របស់នាងទៀតផង ដែលនាងបានព្រមព្រៀងជាមួយម្ចាស់បំណុលថា បើមិនសងលុយចំនួន៣០០ដុល្លារ អោយទាន់ក្នុងថ្ងៃប៉ុណ្ណេះ ថ្ងៃប៉ុណ្ណោះទេ គឺនឹងអោយបង្ហោះសំអុយឈ្មោះជាសាធារណៈ។

តើគួរ ឬទេ ដែលត្រឹមទឹកប្រាក់ត្រឹម២បីរយ តែស្រីស្អាតហាយសូររូបនេះ សុខចិត្តលក់ឈ្មោះ។ ម្ចាស់រូបថត ដែលប្រើអាក់ខោនឈ្មោះ ZaZa និង Zahzah24នេះ ត្រូវគេឃើញ Lock Profile ផងដែរ ក្រោយពីដើរខ្ចីលុយគេមិនទទួលខុសត្រូវ ហើយត្រូវគេព្រួតគ្នាផុស ឡើងដូចបាយពុះនាប៉ុន្មានថ្ងៃនេះ។ អ្នកចូល Comment ច្រើនណាស់ បញ្ចេញយោបល់បែបភ្ញាក់ផ្អើលថា សង្គមនេះសំបូរតែអ្នកល្អមើលបែបក្លែងក្លាយ អ្នកហាយសូរបែបប្រហោងក្នុង ប៉ុន្តែការពិតគឺមានរឿងខ្ចីបុលគេដល់ថ្នាក់គេផុស ហើយបើជ្រុលស្អុយឈ្មោះ ស្អុយឈ្មោះក្នុងចំនួនទឹកប្រាក់រាប់ម៉ឺនដុល្លារ ក៏គួរតែប្រថុយដែរ តែនេះក្នុងតួលេខត្រឹមតែពីរបីរយដុល្លារសោះ ក៏សុខចិត្តលក់ឈ្មោះដែរ។

មកទល់ម៉ោងនេះ អ្នកផុសពីឈ្មោះ ZaZa និង Zahzah24 នេះកាន់តែច្រើន លើកឡើងថាទាក់ទងនាងមិនបាន និងថា បើនាងមានពាក្យមានសម្ដីជាមួយម្ចាស់លុយខ្លះ ហើយកុំស្ងាត់ដូចចោរលួចសេះពេក ក៏គេមិនយកពេលទៅផុសពីនាងដូចក្នុងពេលនេះកើតដែរ។ ចឹងហើយបានថា បើជំពាក់លុយគេ សុំចិត្តគេទៅបងប្អូន គ្មានម្ចាស់លុយណាទៅជាន់កដកស្លាបទាំងដែលយើងមានឆន្ទៈដោះស្រាយនោះទេ។ សារព័ត៌មានយើងក៏សង្ឃឹមថា ម្ចាស់អាក់ខោនឈ្មោះ ZaZa និង  Zahzah24  នឹងចេញមុខបកស្រាយផងដែរ ដើម្បីអោយច្បាស់ថា តើនាងត្រូវបានគេបង្ខូចឈ្មោះដោយគ្មានមូលដ្ឋានតាមៗគ្នា ឬ រឿងពិតបណ្ដាលមកពីបែបណា។

LEAVE A REPLY

Please enter your comment!
Please enter your name here