អ្នកស្រី អ៊ា ន សៀវ ម៉ី អគ្គនាយិកា ក្រុមហ៊ុន Castle E Diamond នាំចូល ផលិតផលថែរក្សាសម្ផស្ស ម៉ាក Ei Ei ផ្ដាច់មុខពីក្រៅប្រទេស និង ជា ម្ចាស់ Page Siv mey Online Shop កំពុងតែទទួលបាននូវប្រជាប្រិយភាពជាមួយការកោតសរសើរ ជាខ្លាំងតាមរយៈសកម្មភាពជួយដល់កិច្ចការងារ សប្បុរសធម៌ ក្នុងសង្គម ជាច្រើន កាលពីពេលកន្លងៗមកនិង ក៏ដូចជាពេលកន្លងទៅថ្មីៗ នេះ ។
ពិតជាគួរឱ្យកោតសរសើរខណៈអ្នកជំនួញអនឡាញល្បីឈ្មោះរូបនេះតែងតែបន្តនូវសកម្មភាពសប្បុរសធម៌មិនដែលដាច់នោះឡើយ ពិសេសនៅក្នុងកំឡុងពេលកូវីដ១៩នេះ គេឃើញអ្នកនាងសម្រុកធ្វើមនុស្សធម៌ជាច្រើនកន្លែងជាបន្តបន្ទាប់ផងដែរ ។ ជាក់ស្ដែងយោងតាមការបង្ហោះរបស់អ្នកនាងលើផេកផ្លូវការនាពេលថ្មីៗនេះបានបង្ហាញថា អ្នកនាងបាន នាំយកនូវ ថវិការចំនួន ៣០០០ដុល្លាអាមេរិក សម្រាប់ទុករៀបចំទិញសំណាញ់បាំងជុំវិញរងបន្លែដើម្បីផ្គត់ផ្គង់ដល់កងកម្លាំងប្រដាប់អាវុធ និង ម៉ាស៊ីនភ្លើងមួយគ្រឿងដែលមានតម្លៃរហូតដល់ទៅ ៥៤០០ដុល្លាអាមេរិកសម្រាប់ជួយទ្រទ្រង់ប្រព័ន្ធអគ្គីសនី ទៅប្រគល់ជូនដល់កងរាជអាវុធហត្ថខេត្តកំពង់ធំ កាលពីថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០២០ មុននេះ។
យ៉ាងណាមិញគេសង្កេតឃើញថាអ្នកជំនួញដ៏ជោគជ័យលើកវិថីអនឡាញមួយនេះ តែងតែធ្វើសប្បុរសធម៌ជាមួយអ្នកទីទាល់ក្រ និងបរិច្ចាគថវិការ សម្ភារៈចាំបាច់ផ្សេងៗ រួមសកម្មភាពជាមួយរាជរដ្ឋាភិបាលក្នុងកិច្ចការសប្បុរសធម៌ ជារឿយៗផងដែរ។ អ្វីដែលគួរឱ្យស្ញប់ស្ញែង អ្នកនាងត្រូវបានគេសម្គាល់ថាតែងតែចូលរួមគាំទ្រឧបត្ថដល់ទីតាំងកងកម្លាំប្រដាប់អាវុធ ហាក់បង្ហាញពីទឹកចិត្តខ្វាយខ្វល់គិតគូរអំពីសុខទុក្ខរបស់ប្រជាកងទ័ព ដែលជាផ្នែកមួយយ៉ាងសំខាន់ជួយការពារដល់ប្រទេសជាតិ ។
ទន្ទឹមនឹងនេះមិនត្រឹមតែមានចិត្តសប្បុរសធម៌នោះទេ អ្នកនាង សៀវ ម៉ី តែងតែធ្វើឱ្យមហាជនមានការកោតសរសើរពីភាពវ័យឆ្លាតរបស់នាងប្រកបដោយភាពជោគជ័យក្នុងអាជីវកម្មរបស់អ្ននាង។ មិនតែប៉ុណ្ណោះក្រៅពីមានចិត្តសប្បុរសហើយព្រមទាំងមានរូបសម្រស់ស្រស់ស្អាត និងមានជីវិតឡូយឆាយទាន់សម័យគួរឱ្យច្រណែនផងដែរ។