ខណៈដែលប្រជាជនជាច្រើនម៉ឺនគ្រួសារបានរងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិ ទឹកជំនន់ ដែលធ្វើឱ្យមានផលប៉ះពាល់ដល់ផ្លូវ និងលិចលង់ ដល់ផ្ទះសម្បែង ដីស្រែចម្ការនោះ គេសង្កេតឃើញសប្បុរសជនជាច្រើន ក្នុងនោះក៏មានតារាចម្រៀងល្បីៗបានចូលរួមចំណែកនូវថវិកា និងអង្ករ ផងដែរ។

លោកហេង ឡុងបានបង្ហោះសារថា «សូមអរគុណគ្រួសារតារាចំរៀង ព្រាប សុវត្ថិ បានឧបត្ថម្ភអង្ករ ២តោន ជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ នៅខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។ សូមជូនពរដល់ក្រុមគ្រួសារបង ឲ្យជួបតែសេចក្តីសុខ និងរីកចម្រើនដើម្បីបន្តចូលរួមជាមួយសង្គមយើងទៀត“។

លោកហេងឡុង ក៏បានបង្ហោះសារបន្ថែមថា “សូមថ្លែងអំណរគុណតារាចម្រៀង ពេជ្រ សោភា ដែលបានចូលរួមបរិច្ចាគថវិកា ១.០០០ដុល្លារ តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីចូលរួមជួយដល់ប្រជាពលរដ្ឋជួបគ្រោះទឹកជំនន់”។ តារា២ដួងនេះ និងតារាល្បីផ្សេងទៀតក៏បានបង្ហាញការជួយសង្គមច្រើនរូបភាពដូចគ្នាមិនថាមួយគ្រានេះទេ។នេះជាគម្រូល្អក្នុងនាមសិល្បៈរៀមច្បងផ្តល់ជូនរលកក្រោយ។

LEAVE A REPLY

Please enter your comment!
Please enter your name here