ទើបតែធ្វើពិធីតែងតាំងយ៉ាងកក្រើកនៅក្រុងប៉ោយប៉ែត កាលពីថ្ងៃ២៦ កញ្ញា ឆ្នាំ២០២៤សោះ នៅព្រឹកថ្ងៃទី២៧ កញ្ញា ឆ្នាំដដែល លោកស្រី បានកែវ សោដាចាន់ ហៅ ចាន់ធីតា ម្ចាស់ក្រុមហ៊ុន HW Beauty Cosmictic បានដឹកនាំ BA ល្បីៗរបស់ខ្លួនទាំងជាង១០រូប ចុះទៅចែកអំណោយភ្លាមៗ នៅសាលាបឋមសិក្សា សាងប្រាសាទ នៅឃុំភ្នំតូច ស្រុកអង្គរបុរី ខេត្តបន្ទាយមានជ័យ។
លោកស្រី និង BA ល្បីៗ ដែលក្នុងរួមមាន លោក ផាត់តាភូ លោក ណាន វិសាល និង តារា Tik Tok ដែលសុទ្ធតែជា BA ល្បីៗផ្សេងទៀតប្រចាំក្រុមហ៊ុន បាននាំយកបាយ ភ្លៅមាន់ កាតាប សៀវភៅ សម្ភារៈសិក្សា និង សំលៀកបំពាក់ក្នុងម្នាក់២កំប្លេ យកទៅចែកជូមដល់ក្មេងៗទាំង៥៣០នាក់នៅទីនោះ។ យ៉ាងណាមិញ លោកស្រី ធិតា ពោលថា នោះមិនមែនជាលើកទី១ ដែលលោកស្រីបាននាំយកអំណោយទៅចែកដល់ក្មេងៗនៅទីនោះទេ គឺលោកស្រី និង ស្វាមីបានធ្វើច្រើនលើកមកហើយ ពោលគឺតាំងពីមិនទាន់ BA គ្រាន់តែការធ្វើលើកមុនៗ គឺមិនសូវបានផ្សព្វផ្សាយប៉ុណ្ណោះ។
លោកស្រីបង្ហាញនូវមោទនភាពយ៉ាងខ្លាំង ដែលបានដឹកនាំ BA មកចែករំលែកក្ដីស្រលាញ់ដល់ទីតាំង ហើយឃើញថាក្មេងៗសប្បាយរីករាយយ៉ាងខ្លាំង ដែលទទួលបានអំណោយក្នុងម្នាក់ៗជាច្រើនមុខ ហើយបានលេងសើចជាមួយតារាល្បីៗ។ លោកស្រីក៏បន្តប្រកាសថា ចាប់ពីពេលនេះតទៅ រាល់ផលិតផលរបស់ក្រុមហ៊ុន HW Beauty Cosmictic នឹងនៅតែរក្សាជំហរយកផលចំណេញ មកជួយដល់សង្គមអោយកាន់តែខ្លាំង ដើម្បីជាប្រយោជន៍ដល់សង្គម។