ស្នេហារវាង តារាសម្តែង អេត វីន និងអតីតភរិយា របស់ផលិតកម្មអិលឌី បានចាក់ឬសកាន់តែរឹងមាំដោយបង្កើតបានអនុស្សាវរីយ៍ជ្រាលជ្រៅរាល់ថ្ងៃ។ យ៉ាងណាមិញ គូស្នេហ៍ទាំង២បានត្រៀមបើកមុខរបរមួយយ៉ាងធំដុំ ដោយកាន់តែរិតចំណងស្នេហាប្រសើរទេ្វដង។នោះជាកន្លែងបើកហាងលក់សាច់អាំង មួយក្រោយគិតថានឹងអាចរីកចម្រើន។
តាមការបង្ហោះរបស់លោក អេត វីន កាលពីពេលកន្លងទៅបានអោយដឹងថា «អត់បាននិយាយហេីយក៏អត់បានគិតទុកមុនដែរ ព្រោះយាយបុិនឹងនឹកឃេីញចង់ញាំសាច់អាំង ហេីយក៏បែកគំនិតបេីកកូនហាងសាច់អាំងមួយ គ្រាន់អាំងសាច់អោយយាយបុិនឹងហូប ចាំមកជួយសាកសា្នដៃកំលោះចុងភៅម្នាក់នេះផងណា រសជាតិដាក់បេះដូងយកមកធ្វេី បេីមិនជឿសួតែរយាយបុិ Panhchaka June នឹងទៅដឹងហេីយ 😁
🙏កូនចៅសូមអោយលុយហូចូលដូចទឹក តែកូនចៅអត់ចង់លុយទឹកហេសណា ប្រាប់អោយហេីយ🙏»៕
ការបង្កើតមុខរបរថ្មីនេះ លោកអេដ វីន និងគូស្នេហ៍ ត្រូវការរកប្រាក់ចំណូលដើម្បីសន្សំលុយរៀបការជាមួយគ្នា នាពេលខាងមុខនេះ ហើយព្រោះចំណងស្នេហាលោកគ្មានអ្នកណាមកព្យាបាទឡើយ ដោយសារតែលោកលៀក លីដា ដែលជាថៅកែផលិតកម្ម LD នោះ កំពុងតែមានសេចក្ដីសុខជាមួយស្រីស្នេហ៍ថ្មី កញ្ញាសាឡាត់ ស្រីឡាង ទៅហើយ។ចំណែកអេដ វីន ដែលមានរូបរាងសង្ហាសាច់ដុំធំៗ មានស្រីអ្នកមានទ្រព្យជាច្រើនតោងស្នេហ៍នេះវិញ លោកមិនខ្វល់ចង់ឲ្យស្រីទាំងនោះ ឧបត្ថម្ភ ឬចិញ្ចឹមលោកឡើយ ប៉ុន្តែផ្ទុយទៅវិញ លោកបែរជាងាកទៅភ្ជាប់ស្នេហ៍ជាមួយប្រពន្ធថៅកែ LD ដែលជាមេម៉ាយកូន២ទៅវិញ។