មានការសរសើរមិនតិចទេ ចំពោះសកម្មភាពឯកឧត្តម ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ដែលត្រូវបានគេស្គាល់ថាជាមេបញ្ជាការ នៅសង្កាត់សាក់សំពៅ និង សង្កាត់រលួស ក្នុងខ័ណ្ឌដង្កោ ដោយស្ទើរគ្រប់វីដេអូ រួមទាំងសកម្មភាពដែលបានបង្ហោះឡើងដោយអ្នកលេងហ្វេសប៊ុក គឺបង្ហាញពីការយកចិត្តទុកយ៉ាងខ្លាំងចំពោះប្រជាពលរដ្ឋដែលបានរងគ្រោះ។ សកម្មភាពអន្តរាគមន៍នេះ ត្រូវបានគេដឹងថា បានចុះជួយប្រជាពលរដ្ឋតាំងពីថ្ងៃលិចលង់ទឹកជំនន់ក្នុងតំបន់នោះម្លេះ ដោយម្ដងឃើញអន្តរាគមន៍នៅទីតាំងវត្តព្រះធាតុ ម្ដងឃើញនៅផ្សារព្រែកជ្រៃ ម្ដងឃើញនៅបុរី VIP និងអាចនិយាយបានថា គឺធ្វើសកម្មភាពចុះជួយប្រជាពលរដ្ឋទាំងយប់ទាំងថ្ងៃតែម្ដង ដោយមានមេបញ្ជាការ នៅដោយផ្ទាល់នៅក្នុងសកម្មភាពទាំងមូល។ ក្រៅពីជួយអន្តរាគមន៍ កងកម្លាំងទាំងនោះក៏បាននាំយកនូវអំណោយដែលទទួលបានពីសប្បុរសជន ដើម្បីទៅជួយដល់បងប្អូនដែលកំពុងរងគ្រោះដោយសារទឹកជំនន់មួយចំនួនផងដែរ ដែលបង្ហាញអំពីការយកចិត្តទុកដាក់ ខ្វល់ខ្វាយអំពីសុខទុក្ខពលរដ្ឋនៅក្នុងគ្រាមានអាសន្ន។

LEAVE A REPLY

Please enter your comment!
Please enter your name here