ខុសពីការភ័យបារម្ភ តារាកំប្លែងគ្រត បានទទួលការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយស នៅក្នុងពិធីមង្គលការកូនស្រីពៅ យ៉ាងអធឹកអធម ដោយមិនរាប់បញ្ចូលភ្ញៀវកិត្តិយស ដែលបង្ហាញវត្តមាននាពេលព្រឹក ដែលសុទ្ធសឹងតែជាថ្នាក់ដឹកនាំ និង ភរិយាថ្នាក់ដឹកនាំធំៗ នាពេលល្ងាចគឺមានវត្តមានយ៉ាងច្រើនកុះករពីតារាល្បីៗ និង អ្នកមានកិត្តិយសស្ទើរគ្រប់ស្រទាប់វណ្ណៈ។
នៅពេលល្ងាចដែលអ្នកស្រីគ្រតគ្រោងទទួលភ្ញៀវតែប្រមាណ៨០តុ បានឡើងដល់ជាង១០០តុឯណោះ ដែលធ្វើអោយអ្នកស្រីគ្រតរីកមុខយ៉ាងខ្លាំង។ បណ្ដាភ្ញៀវកិត្តិយសដែលបានចូលរួម ត្រូវគេឃើញនៅកំដរពិធីមង្គលមួយនេះ រហូតដល់បិទពិធីយ៉ាងកកកុញនោះផង ដោយសារតែក្ដីស្រលាញ់រាប់អាន និង គោរពអោយតម្លៃអ្នកស្រី ក្នុងនាមជាតារាកំប្លែងល្បី។
ពិធីមួយនេះ ក៏មានគេកោតសរសើរពេញបណ្ដាញសង្គមផងដែរ ព្រោះមានសុទ្ធតែបុគ្គលល្បីៗ និង ថ្នាក់ដឹកនាំមកបំពេញកិត្តិយសអោយមិននឹកស្មាន។ លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា ក៏មានវត្តមាន និង បានចុះផ្ដិតសកម្មភាពនៅចុងកម្មវិធី យកមកចែកជូនផងដែរ។
ខាងក្រោមនេះ គឺជាសកម្មភាពខ្លះៗដែល ក្រុមការងារ ផ្ទះតារា ប្រមាញ់បាន ក្នុងពេលចូលរួមជាភ្ញៀវកិត្តិយស:









