ពិតជារឿងសង្វែកយ៉ាងខ្លាំង ដែលទារិកាម្នាក់កើតមក បែរជាមានពោះវៀននៅក្រៅពោះ ហើយកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផា ខណៈដែលម្ដាយឪពុករបស់ក្មេងក៏ជាកម្មករសំណង់ មិនមានសូម្បីលទ្ធភាពទិញបាយហូបនៅពេទ្យ និង ខ្វះសូម្បីទឹកដោះគោដើម្បីអោយកូនបៅបន្តការព្យាបាល។

ជាមួយនឹងក្ដីរន្ធត់ លោកស្រី គ្រុយ រដ្ឋា ម្ចាស់ក្រុមហ៊ុនម៉ានីហនខេមបូឌា ដែលបាននាំចូលផលិតផល Maho និង អាហារបំប៉នផ្សេងទៀតមកពីជប៉ុន និង លោកស្រី ម៉ុង សុធារី ម្ចាស់ហាងចូលម្លប់សាខាអូឡាំពិក និងជាម្ចាស់ហាង Aryta baby បានពាំនាំជំនួយពីសប្បុរសជនជាច្រើន ដែលប្រមែប្រមូលបាន រួមមានថវិកាចំនួន២០០ដុល្លារ ទឹកដោះគោ១២កំប៉ុង ខោទឹកនោមជាង១០កេស កំប៉ុងទឹកដោះគោ និង សម្ភាសន៍មួយចំនួនទៀត ដើម្បីអោយម្ដាយរបស់ទារិកា បានបន្តលទ្ធភាពព្យាបាលកូននៅក្នុងមន្ទីរពេទ្យ។

ជំនួយដ៏ច្រើននេះ ក៏ជាការបង្ហាញនូវបេះដូងខ្មែរជួយខ្មែរ ក្នុងពេលដែលស្ត្រីដ៏កម្សត់ម្នាក់ កំពុងដង្ហោយរកជំនួយផងដែរ។ លោកស្រី គ្រុយ រដ្ឋា និង លោកស្រី ម៉ុង សុធារី ក៏ស្នើសុំអោយសប្បុរសជនបន្តជួយដល់ម្ដាយរបស់ទារិកានៅក្នុងពរលនេះ ដើម្បីជួយអោយម្ដាយរបស់ក្មេងបានជួយដល់កូនដែលមានជម្ងឺធ្ងន់នេះផងដែរ។ តាមស្ថានភាពនេះ ទារិកានឹងសម្រាកព្យាបាលរហូតដល់១ឆ្នាំទៅមួយឆ្នាំកន្លះ ដែលនេះគឺជាបន្ទុកចំណាយយ៉ាងខ្ពស់ របស់ម្ដាយឪពុកក្មេង ដែលគួរតែស្រាក់ដៃគ្នាជួយ។ សម្រាប់បងប្អូនដែលមានបំណងចង់ជួយប្អូនស្រី និង កូន អាចជួយតាមរយៈលេខ លោកស្រី គ្រុយ រដ្ឋា 0972222549 ដោយលោកស្រីក៏នឹងបន្តរៃអង្គាសជួយដល់ទារិកា ដើម្បីអោយបានបន្តលទ្ធភាពព្យាបាលនៅក្នុងមន្ទីរពេទ្យ។

LEAVE A REPLY

Please enter your comment!
Please enter your name here