មាស សុខសោភាទើបតែបង្ហើបថា នាងជិតបានចេញមុខច្រៀងនៅផលិតកម្មធំមួយទៀតហើយ ក្រោយពេលចូលគ្នាជាមួយលក្ខខណ្ឌ។ ភ្លាមៗគេដាក់ការសង្ស័យថា ចម្រៀងដែល មាស សុខសោភាច្រៀងនោះអាចស្ថិតក្នុងផលិតកម្ម ហង្សមាសមិនខាន។ តែស្រាប់តែឃើញនាងចូលថតចម្រៀងឆ្លងឆ្លើយជាមួយ លោកព្រាប សុវត្ថិ ដែលបច្ចុប្បន្នជាតារាចម្រៀងប្រចាំឱ្យផលិតកម្ម Galaxy Navatra យ៉ាងព្រងើយចេញសញ្ញាសង្ស័យវិលក្បុងសម្រាប់អ្នកតាមដាន។

ទោះជាយ៉ាងណា បទចម្រៀងដែលមាស សុខសោភា ច្រៀងឆ្លងឆ្លើយជាមួយលោកព្រាប សុវត្ថិ ជាលើកដំបូងនេះ ជាបទដែលផលិតឡើងបង្ហាញនូវទុក្ខសោករបស់ពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ ហើយឆ្លុះបញ្ចាំងពីកងទ័ព និងគ្រូពេទ្យទៅសង្គ្រោះបងប្អូន ដែលបទនោះមានចំណងជើងថា ”ដួងចិត្តទ័ព បេះដូងពេទ្យ” ជាការនិពន្ធទំនុកច្រៀងដោយលោក សុខជំនោរ, និពន្ធបទភ្លេងដោយ ចចកសមុទ្រ។ តាមរយៈបទនេះបង្ហាញថា ទឹកដមសំឡេងមាស សុខសោភា ដែលប៉ះគ្នាជាមួយលោកព្រាប សុវត្ថិ នោះ គឺពិតជាស័ក្តិសមគ្នាខ្លាំងណាស់ ព្រោះតារាទាំង២ ឈរលើកំពូលដូចគ្នា ហេតុនេះហើយបានជាទស្សនិកជនចង់ឃើញតារាចម្រៀងទាំង២ ចេញបទចម្រៀងរួមគ្នាឲ្យបានច្រើនថែមទៀត។

យ៉ាងណាក៏ដោយគេនៅ តែរង់ចាំតាមដានមើលថា តើ សោភា ពិតជាប៉ះជាមួយ ព្រាប សុវត្ថិ រួមទ្រនំជាមួយគ្នាឬ ជាការច្រៀងដៃគូមួយពេលសិន។ប្រសិនបើអ្នកទាំង២រួមសហការណ៍គ្នាយូរ អង្វែងនឹងរុញអោយផលិតកម្មហ្គាឡាក់សុីផូរផង់ទៅមុខទៀតហើយ កាន់តែមានភាពទាក់ទាញបន្តជាក់ជាមិនខាន។

LEAVE A REPLY

Please enter your comment!
Please enter your name here