កាលពីថ្ងៃទី៣១ តុលា ឆ្នាំ២០២០ គេឃើញអ្នកលេងហ្វេកប៊ុកមួយចំនួនបានតុបតែងមុខខ្មោច បង្ហោះរូបនៅលើហ្វេកប៊ុកអបអរពិធីបុណ្យ Halloween ឡើងផ្អើលហ្វេសប៊ុក ខណៈដែលការបំផុសនេះ គឺត្រូវចំថ្ងៃបុណ្យអុំទូកទី២ ដែលដូនតាខ្មែរមានទម្លាប់បណ្ដែតកន្ទោងសុំសេចក្ដីសុខ បើទោះជាខ្មែរជំនាន់ក្រោយហាក់មិនសូវបំផុស។ ជាមួយនឹងការបំផុសវប្បធម៌លុបលើប្រពៃណីវប្បធម៌របស់ខ្លួនឯងក្នុងថ្ងៃជាន់គ្នានោះ ទើបលោកស្រី នូ វាសនា ម្ចាស់ហាងកាត់ដេរ បូរ៉ានិច្ច សមាជិកគ្រួសារតារាកម្ពុជា បានដឹកនាំសិល្បករសិល្បការិនី ក្រោមការសហការជាមួយស្ថាបនិកគ្រួសារតារាកម្ពុជា និង ក្រុមការងារ ដើម្បីអោយមានការស្លៀកពាក់បុរាណ និងធ្វើកន្ទោងយកមកបណ្ដែតនៅមុខព្រះបរមរាជ្យវាំង ដើម្បីរំលេចពិធីនេះកុំអោយបាត់បង់។ ដោយលោកស្រីអះអាងថា កូនខ្មែរគួរតែមានការសហាការណ៍គ្នាបំផុសឱ្យមានពិធីមួយនេះ ជៀសជាងការបំផុសពីវប្បធម៌បរទេស ( Halloween ) ធ្វើឱ្យលប់លើប្រពៃណីអកអំបុកសំពះព្រះខែដែលរួមមានទាំងពិធីបណ្ដែតប្រទីប ឬកន្ទោងដែលខ្មែរបុរាណប្រកាន់ខ្ចាប់តាំងពីយូរលង់ផង។

លោកស្រីថាមនុស្សតិចណាស់ដែលចាប់អារម្មណ៍នូវពិធីបណ្ដែតប្រទីបនេះនៅក្នុងថ្ងៃទី2 នៃព្រះរាជពិធីបុណ្យអ៉ំទូក ដោយការស្លៀកពាក់បុរាណហើយជុំគ្នាមកធ្វើពិធីបណ្ដែតកន្ទោងសុំសេចក្ដីសុខបែបនេះគឺស្ទើរតែមិនមាន ដូច្នេះហើយទើបលោកស្រីដឹកនាំសិល្បករប្រមាណជាង30រូប ស្លៀកឈុតបុរាណជុំគ្នាដើម្បីបំផុសឱ្យមានការចាប់អារម្មណ៍ពីពិធីនេះឡើងវិញ។ លោកស្រីបន្តទៀតថា ការបណ្ដែតប្រទីប ឬកន្ទោងនៅក្នុងពិធីបុណ្យអ៉ំទូកង្ងៃទី2នេះ មិនមែនជាវប្បធម៌របស់ប្រទេសជិតខាងទេ គឺខ្មែរមានតាំងពីបរមបុរាណ ហើយដោយយល់ឃើញថាអ្នកលេងហ្វេកប៊ុកបានបំផុសវប្បធម៌ Halloween តាំងពីពិធីបុណ្យនេះមិនទាន់ដល់ថ្ងៃ ទើបលោកស្រីនៅមិនសុខហើយឈានដល់ការប្រមូលផ្ដុំគ្នាបំផុសពិធីបណ្ដែតកន្ទោងនេះឡើង ដែលគោលបំណងសំខាន់បំផុតគឺកុំឱ្យប្រពៃណីមួនេះរលត់បាត់ពីផ្នត់គំនិតខ្មែរ។

លោកស្រីថាខកចិត្តដែលអ្នកលេងហ្វេកប៊ុកបែជាជ្រួលជ្រើមនឹងវប្បធម៌បរទេសចំថ្ងៃពិសេសនៃពិធីសែនព្រះខែរបស់ខ្លួន ហើយលោកស្រីក៏អរគុណផងដែរដល់ក្រុមសិល្បករដែលបានចូលរួមស្លៀកឈុតបុរាណបណ្ដែតកន្ទោងនាថ្ងៃនោះ និងអរគុណយ៉ាងខ្លាំងដល់សម្អាងការមរកតមង្គល ដែលជួយសម្លៀកបំពាក់ដល់សិល្បករ និងមេក្រុម BN ដែលជួយរៀបចំឱ្យពិធីមួយនេះ ដំណើរការទៅបានដោយរលូន។

LEAVE A REPLY

Please enter your comment!
Please enter your name here