បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍ហើយទទួលបាននូវចំណងដៃកូនស្រីដែលជាបណ្ដូលចិត្តដែលជាសេចក្ដីសុខបំផុតក្នុងចំណងដៃអាពាហ៍ពិពាហ៍ ហើយសព្វថ្ងៃប្ដីប្រពន្ធតារាសម្ដែងអ្នកនាង គង់ ច័ន្ទស្រីមុំ និងស្វាមី លោក គឹម សីហា កំពុងតែរស់នៅជាមួយនឹងភាាពសម្បូរហូរហ៊ារទាំងធនធាន និងសុភមង្គល។ ស្របពេលដែលគេមើល ឃើញថាជីវិតប្ដីប្រពន្ធតារាសិល្បៈមួយគូនេះកាន់តែផ្អែមល្ហែម និងមានភាពស្និទស្នាល ប៉ុន្តែពេលវេលាច្រើនឆ្នាំមុនៗបានរុញ អោយពួកគេទាំង២ស្ទើរតែបែកខ្ញែកគ្នាម្ដងជាពីរដងរួចមកហើយ ក្រោយពេលជួបប្រទះហេតុការណ៍ស្ដែងៗនៅនឹងភ្នែក រហូតពេលខ្លះឈានដល់អារម្មណ៍ពិបាកនឹងទទួលយក។
អ្នកទាំង2ទម្លាយរឿងពិតរបស់ខ្លួននៅក្នុងកម្មវិធីទូរទស្សន៍អនឡាញមួយនាពេលថ្មីៗនេះ ដោយអ្នកនាងគង់ ច័ន្ទស្រីមុំនិយាយស្នេហាពួកយើង ទំរាំរៀបការជាប្តីប្រពន្ឋហែលឆ្លង8ឆ្នាំ។ ក្នុកំឡុងរយៈពេល8ឆ្នាំមកនេះអ្នកទាំងពីបានជួបប្រទះនូវរឿងរ៉ាវជាច្រើនរហូតអ្នកទាំង2ផ្ទាល់ក៏ស្មានមិនដល់ថានឹងមកដល់ចំណុចដែលអាចក៏សាងគ្រួសារជាមួយគ្នាដូចពេលបច្ចុប្បន្ននោះឡើយ។ អ្នកនាងត្រូវបានធ្លាប់លោកសីហាដែលជាស្វាមី ធ្វើបាបចិត្តព្រោះតែ ស្វាមីរូបនេះមានស្រីម្ដងជាពីរដងរហូតពេលខ្លះតាមទាន់ឃើញនឹងភ្នែកក៏មាន។ មានពេលមួយនាងជួបគាត់បណ្តើរនារីម្នាក់ហើយ មកអោយយើងឃើញពេលនោះនាងសួរថា រវាងនាងនិងនារីថ្មីយកមួយណា គាត់ថាជ្រើសរើសគេទាំងស្គាល់គេមិនដល់១ខែហើយ ពេលនោះហើយត្រូវទទួលថតសំអាងការ អោយគេទាំងយើង២នាក់ប៉ះអារម្មណ៍ខ្លាំងបំផុតហើយជា ពេលដែលនាងសម្រេចថាឈប់ទទួលគាត់ជាបុរសក្នុងបេះដូងទៀត។
យ៉ាងណាហេតុតែជានិស្ស័យរុញអោយយើងចេះតែមានការ ត្រូវរ៉ូវគ្នាហើយពេលណាត្រូវសួរថាយើងចាយពេលវេលាច្រើនហើយ ។ប្រសិនបើត្រូវគ្នាសុំបន្តជួយគ្នាហើយខិតខំរកសុីអោយរីកចម្រើន។លុះមកគាត់ចេះតែកែៗម្តងបន្តិចៗ រហូតបានល្អទើបនាងសម្រេចរឿងព្រមទទួលគាត់ ជាស្វាមីក្រោមចំណងអាពាហ៍ពិពាហ៍។