ខណៈការសម្ដែងកំពុងធ្លាក់ចុះតារាសម្ដែងម្ដាយតួម្ដាយ អ្នកស្រី អ៊ុំ សក្ខណា កំពុងមានទុក្ខធំ ដោយម្ដាយរបស់អ្នកស្រីដែលមានអាយុរហូតដល់ទៅ ៩៥ឆ្នាំ បានធ្លាក់ខ្លួនឈឺជាទម្ងន់ហើយអ្នកស្រីកំពុងខ្វះលទ្ធភាពក្នុងការព្យាបាលផងនោះ។ ហើយរយៈពេលជាច្រើនខែមកហើយដែលអ្នកស្រីធ្លាក់ខ្លួនជួបបញ្ហាជីវភាពបែបនេះ តែអ្នកស្រីមិនដែលត្អូញត្អែនោះឡើយ។
ដោយមិនអាចជួយអ្វីម្ដាយបាន អ្នកស្រីបានត្រឹមតែបង្ហោះសារខ្លោចចិត្តចំពោះអ្នកម្ដាយ ដោយសារគាត់មានអាយុច្រើន ហើយលទ្ធភាពក្នុងការព្យាបាលហាក់មានភាគរយតិចដើម្បីឱ្យបានធូរស្រាលឡើងវិញ។ ខណៈម្ដាយរបស់អ្នកស្រីកំពុងតែធ្លាក់ខ្លួនឈឺ តារាជើងចាស់រូបនេះ ពុំបានចេញសម្ដែងដើម្បីរកចំណូលមកព្យាបាលម្ដាយនោះឡើយ ជាហេតុដែលធ្វើឱ្យអ្នកស្រីពិបាកចិត្ត និងកង្វល់យ៉ាងខ្លាំងរហូតបង្ហោះសារយ៉ាងគួរឱ្យអាណិត។ ជាក់ស្ដែងយោងតាមការបង្ហោះរបស់អ្នកស្រីលើទំព័រហ្វេកប៊ុកថ្មីមានខ្លឹមសារដែលធ្វើឱ្យអ្នកអានជាច្រើនមានការរំជួលចិត្តថា « អាណិតម្ដាយខ្លោចចិត្ត ម្ដាយខ្ញុំពេលនេះអាយុ ៩៥ឆ្នាំ ហើយមានជំងឺទៀតមិនដឹងជួយម្ដាយយ៉ាងមិចទេ? »។ ជាងនេះទៅទៀតម្ដសយអ្នកស្រីនៅក្នុងពេលនេះ មិនអាចហូបអ្វីបានជាង បួនប្រាំថ្ងៃមកហើយមកទល់ពេលនេះ ហើយអ្នកស្រីនិងក្រុមគ្រួសារបានអញ្ជើញចាស់ៗនៅក្នុងភូមិមកធ្វើពិធីសូត្រធម៌រាល់យប់ជូនដល់ម្ដាយរបស់អ្នកស្រីផងដែរ។
ថ្វីបើអ្នកស្រីមានបញ្ហាជីវភាពក៏ពិតមែន ប៉ុន្តែអ្នកស្រីមិនដែលត្អូញត្អែរឱ្យមហាជនបានដឹងពីទុក្ខលំបាក ឬរំខានលើកដៃសុំជំនួយឬរំខានដល់អ្នកសិល្បៈណាឡើយ។ ហើយអ្នកស្រីតែងតែលាក់នៅទុក្ខលំបាកហើយសម្ដែងភាពសប្បាយរីករាយគ្រប់ពេលវេលាដល់មនុស្សជុំវិញខ្លួន ធ្វើឱ្យមហាជនមានការកោតសរសើរ និងបង្ហាញក្ដីអាណិតជាខ្លាំងដល់តារាជើងចាស់មួយរូបនេះពេលបានដឹងពីបញ្ហារបស់គាត់។
យ៉ាងណាមិញមហាជនជាច្រើនក៏បានបង្ហាញក្ដីអាណិត និងផ្ញើរសារជូនពរឱ្យម្ដាយរបស់អ្នកស្រីបានជាសះស្បើយពីជម្ងឺរឆាប់ៗ និងបានទាំងផ្ដល់កម្លាំងចិយ្តដល់អ្នកស្រី អ៊ុម សក្កណា ឱ្យរឹងមាំហើយតស៊ូរមើលថែរម្ដាយឱ្យអស់ពីលទ្ធភាពផងដែរ។