មានការនិយាយថា ស្រីស្អាត ហេង ចន្ថា អាចនិងមានការប៉ះពាក្យ សំដីគ្នាជាមួយអ្នកណាម្នាក់រហូតធ្វើអោយនាង ចេញសាបង្ហោះអោយអ្នកគាំទ្រចាប់អារម្មណ៍។បែបនេះហើយទើបគេងឿងឆ្ងល់ ខណៈដែលសាមីខ្លួននូវ មិនទាន់ធ្វើការបកស្រាយ។គេនៅចាំតាមដានថាតើ វិវត្តន៍បែបណាទៅទៀត។
អតីតMiss Grand ស្រស់ស្អាតរូបនេះបានបង្ហោះសារមានខ្លឹមសារប្លែកៗយ៉ាងដូច្នេះថា « សើចសប្បាយមានអ្នកដឹងច្រើន តែ ពេលខ្ញុំកើតទុក្ខគ្មានអ្នកឮខ្ញុំយំគ្មានអ្នក ស្តាប់ ខ្ញុំ ឯកា គ្មានអ្នកដឹងគ្មានអ្នកដឹងទេមានតែ យើងទេដែរដឹងពី ខ្លួនឯងច្បាស់ អ៊ីចឹង ក៏ មានតែខ្លួនឯងទេដែលដឹង ច្បាស់គ្រប់ពេល លួង ខ្លួនឯងបានគ្រប់ពេលមែន អត់ បងប្អូន? ? » ។

ហេង ច ន្ថា បានសម្រេចចិត្ត បញ្ចប់ភាព នៅលីវរបស់អស់នាងរយៈពេល ជិត កន្លះឆ្នាំមកហើយដោយ នាងបានភ្ជាប់ពាក្យ ជាមួយ បុរសម្នាក់ ទៅតាម ប្រពៃណីខ្មែរ នា ពេល កន្លង មកនេះប៉ុន្តែបើទោះបីជា មានឈ្មោះ ជាគូ ដណ្តឹងក៏ដោយតែនាងមិនទាន់បានបង្ហើយប្រាប់មហាជន ជាសាធារណៈនោះ ទេថានាងមានគូដណ្តឹង ។ ហើយកាន់តែគួរឲ្យភ្ញាក់ផ្អើលនោះ ស្រីស្រស់រូបនេះ បែរជាបង្ហោះសារមួយឃ្លា ហាក់មានសញ្ញាមិនស្រួលអំពីទំនាក់ទំនងជាមួយគូដណ្តឹង ។

ហេង ចន្ថាបានធ្វើអោយគេចាប់អារម្មណ៍ក្រោយពេលនាង បានក្លាយខ្លួនជាតារាសម្តែងហើយស្ទីល សម្តែងរបស់នាងក៏ទទួលបានការចាប់អារម្មណ៍។ មានស្នាដៃរហូតផលិតករហៅថតពីមួយផលិតកម្មទៅមួយផលិតកម្ម។

LEAVE A REPLY

Please enter your comment!
Please enter your name here