ក្រោយកូវីត១៩ចាប់ផ្ដើមស្ងប់ស្ងាត់ តារាសម្ដែងលោក ស្រេង ឈាងឡេង ដែលត្រូវគេស្គាល់ថា គឺជាអ្នកជំនួញវ័យក្មេងជោគជ័យម្នាក់ មិនត្រឹមតែប្រកាសបើកក្រុមហ៊ុនលក់ដីឡូតិ៍របស់ខ្លួនជាទ្រង់ទ្រាយធំ ដោយដំឡើងជា ក្រុមហ៊ុន ឈាងឡេង អុិនវេសមុិន ឯ.ក (Chheangleng Envestment Co,LTD.) ប៉ុណ្ណោះទេ តែលោកក៏ត្រូវគេឃើញរំលេចមុខជំនួញថ្មីបន្ថែម ហើយកំពុងសប្បាយប្រមូលលុយនោះផងដែរ។ នោះគឺភោជនីយដ្ឋាន និង Pup ដែលមិនទាន់ធ្វើពិធីសម្ពោធផង តែភ្ញៀវណែនៗហាងរាល់ថ្ងៃ។
ភោជនីយដ្ឋាន និង Pup ទ្រង់ទ្រាយធំ របស់លោក ស្រេង ឈាងឡេងនោះ គឺមានយីហោថា “ហ្សឹម” ដោយទីតាំងហាងនេះ គឺស្ថិតនៅតាមបណ្ដោយផ្លូវរថភ្លើង ផ្លូវពីវត្តតាំងក្រសាំង ឆ្ពោះមកកាន់បុរីធំៗ ដូចជាបុរី ពិភពថ្មីឈូកវ៉ា២ ពិភពថ្មីឈូកវ៉ា៣ និង បុរីជាច្រើនផ្សេងទៀត។ ក្នុងចំណោមហាងធំៗ នៅលើបណ្ដោយផ្លូវនោះចំនួន៣ គេកត់សម្គាល់ថា ហាង”ហ្សឹម”របស់លោក ប្រមូលភ្ញៀវ ជាអ្នកចូលចិត្តញាំអាហារ និង ផឹកស៊ីច្រើនជាងគេរាល់ថ្ងៃ ដោយក្នុងថ្ងៃខ្លះ អ្នកមកលេងហាងរបស់លោក ហើយមិនបានកក់មុន មិនមានកន្លែងអង្គុយនោះផង។
អ្នកតាមដានពីជីវិតឯកជនរបស់តារារូបនេះ បង្ហាញការសរសើរមិនតិចទេ ដែលលោកបណ្ដាក់ទុនលើមុខជំនួញអ្វី ក៏ទទួលផ្លែផ្កា ខណៈដែលមនុស្សមិនតិចទេថ្ងូរពីការខាតបង់ក្នុងការបើកជំនួញ នៅក្នុងអំឡុងពេលនេះ។ ជាមួយគ្នានោះ លោក ស្រេង ឈាងឡេង ក៏ត្រូវគេឃើញនៅត្រាំត្រែងជាមួយនឹងមុខរបរថ្មីនេះ ស្ទើរដកឃ្លាមិនរួចផងដែរ។ យ៉ាងណាមិញលោកអះអាងថា ការងារសិល្បៈមិនបោះបង់នោះទេ គឺអោយតែមានពេលដកឃ្លាបាន គឺពិតជាបង្ហាញស្នាដៃថ្មី ដោយក្នុងពេលខាងមុខ លោកក៏នឹងបង្កើតក្រុមផលិតរឿងខ្លី និង MV ដើម្បីកុំអោយស្ងាត់ទីផ្សារ។ ក្នុងពេលខាងមុខ លោកក៏នឹងបើកសម្ពោធគម្រោងដីឡូតិ៍ថ្មីៗ ដើម្បីវាយលុយវិស័យអចលនទ្រព្យផងដែរ។
ជាមួយនឹងមហិច្ឆតា និង គម្រោងថ្មីៗ ឥតឈប់នេះហើយ ដែលគេចាត់ទុកថា អ្នកជំនួញវ័យក្មេងរូបនេះ កំពុងជោគជ័យទាំងស្រុង ទាំងជីវិតឯកជន ទាំងសិល្បៈ និង មុខជំនួញគួរអោយសរសើរ៕
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/2020/11/5AEE6492-665C-4CC2-B25D-06AB1CECB23E.jpeg?resize=696%2C392&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/2020/11/DFAA817A-381E-477F-8490-49B66095A89C.jpeg?resize=696%2C929&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/2020/11/460FE98D-F41C-446E-954E-FF4BFD070C3E.jpeg?resize=696%2C298&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/2020/11/C26FF2B9-9132-451A-9797-C4C44C6C93AF.jpeg?resize=696%2C392&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/2020/11/5B21445A-4049-47C4-8152-A8D7A3189AC9.jpeg?resize=696%2C522&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/2020/11/64EBFF50-9614-4E89-9A59-7F705906062D.jpeg?resize=696%2C522&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/2020/11/C5740A0F-5120-43D2-9987-D0573E69426C.jpeg?resize=696%2C464&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/2020/11/415F420E-7BC5-4234-BA7D-B18EDC2C5C8E.jpeg?resize=563%2C1000&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/2020/11/923F997E-0D3A-4611-89B8-BA34C549AE6F.jpeg?resize=563%2C1000&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/2020/11/91A3FD0A-FB24-4A75-8237-865F053DC2A8.jpeg?resize=696%2C806&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/2020/11/E67D2624-B286-4E3B-90C5-27948F1307EB.jpeg?resize=696%2C695&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/2020/11/CD9D58A7-7555-4CF4-B0CD-7E40DFFA48D3.jpeg?resize=696%2C696&ssl=1)