លោក ទេព អាណាក់ ដែលក្នុងពេលនេះ បានប្រែប្រួលរូបសម្រស់បែកសាច់ជាងមុន តែនៅតែសង្ហារ បានលើកឡើងថា លោកត្រលប់មកកាន់សិល្បៈលើកនេះ គឺមិនទាន់សម្រេចចិត្តហក់ចូលផលតកម្មណាមួយនោះទេ ដើម្បីកុំអោយមានសម្ពាធ និង ដើម្បីកុំអោយមានអារម្មណ៍ផ្ដេកផ្ដួលទៅលើផលិតកម្ម។ លោកនឹងផលិតបទចម្រៀងផ្ទាល់ខ្លួន និង បង្កើតក្រុមផលិតបទនិពន្ធថ្មីៗ ជាលក្ខណៈឯករាជ្យជាជំនួសវិញ ដោយលោកប្រកាសថា ក្នុងពេលបន្តបន្ទាប់ បទចម្រៀងថ្មីៗ ដែលលោកផលិតឡើង គឺនឹងបង្ហាញនៅលើទីផ្សារ។

ប្រមាណជា២ឆ្នាំហើយ ដែលតារាចម្រៀង លោក ទេព អាណាក់ បាត់មុខពីវិថីសិល្បៈ។ យ៉ាងណាមិញ ក្នុងការបង្ហាញខ្លួនជាថ្មី នៅក្នុងកម្មវិធីតន្ត្រី កាលពីពេលថ្មីៗ លោកបានប្រកាសថា លោកមិនត្រឹមតែវិលស៊ប់ក្នុងការងារសិល្បៈប៉ុណ្ណោះទេ តែនឹងរៀបវិធានការ ពង្រឹងប្រជាប្រិយភាព កុំអោយបន្តស្ងាត់ផងដែរ។

ក្រៅពីផលិតបទចម្រៀង លោកក៏នឹងត្រៀមបញ្ចេញ MV ដើម្បីបង្ហាញនូវសមត្ថភាពសម្ដែង និង លេងស្ទីលប្លែកៗដើម្បីទាក់ទាញការចាប់អារម្មណ៍ផងដែរ។ លោកទេព អាណាក់ បន្តថា លោកក៏ចាប់ផ្ដើមហាត់ប្រាណ សម្រករាង ដើម្បីអោយត្រលប់មកជាប្រុសសង្ហារផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here