ការបង្ហោះ Status កាលពីយប់ថ្ងៃទី១៤ មិថុនា ឆ្នាំ២០២០ នៅលើហ្វេសប៊ុកផ្លូវការរបស់ តារាសម្ដែង និង តារាចម្រៀង កញ្ញា នៅ ណាវីន បានធ្វើអោយម្នាក់ៗជាហ្វេនៗរបស់នាង ជាពិសេសគឺអ្នកសិល្បៈដែលស្គាល់នាង មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែ នាងបង្ហោះនៅលើហ្វេសប៊ុក ដូចលាតត្រដាងថានាង និង គូស្នេហ៍ មានរឿងបែកគ្នា។ ការបង្ហោះនេះ គឺស្របគ្នានឹងគេសម្គាល់ថានាង និង គួស្នេហ៍លែងឃើញទៅណាមកណាជាមួយគ្នា ខណៈដែលនាងក៏តែងបដិសេធន៍និយាយរឿងលោកទី ដែលជាគូស្នេហ៍ដូចមុន។
Status ដែលបានបង្ហោះឡើងនោះ នាងបានសរសេរថា”ស្នេហាមិនជេាកជ័យក៏មិនអីសំខាន់អេាយតែការរកសុី លក់ផលលិតផលខ្ញុំជេាកជ័យទៅបានហេីយ🙏🙏♥️♥️♥️✅✅✅”។ ខ្លឹមសារនៃការបង្ហោះនេះ មានន័យយ៉ាងច្បាស់ថា នាងកំពុងទទួលស្គាល់ការពិតពីការបែកបាក់ បន្ទាប់ពីនាង និង លោក Bros Ty ចាប់ផ្ដើមដាច់ឆ្ងាយពីគ្នានាពេលចុងក្រោយ។ ជាមួយនឹងការបង្ហោះគួរអោយភ្ញាក់ផ្អើលនេះ អ្នកគាំទ្រមួយចំនួន ក៏បាន Comment សួរផងដែរ ប៉ុន្តែនាងមិនឆ្លើយ ដែលកាន់តែធ្វើអោយចម្ងល់។ ក្នុងនោះ តារាសម្ដែង និង ជាតារាចម្រៀង កញ្ញា នៅ ណាវីន ក៏តែងបង្ហោះសកម្មភាព Sad Sad ដែលធ្វើអោយគេជឿថា នាង និង គូស្នេហ៍ គឺលោក ប្រុសទី ទំនងជាបែកបាក់គ្នា បើទោះជាគ្មានការសារភាពនោះក៏ដោយ។ យ៉ាងណាមិញ ទាំង នៅ ណាវីន និង លោក ប្រុសទី នៅមិនទាន់ចេញមុខបកស្រាយនោះទេ ទើបគេមិនដឹងថា តើការបង្ហោះរបស់នាង គឺគ្រាន់តែដើម្បីអោយមានការចាប់អារម្មណ៍ ឬ ពិតជាស្ដែងពីជីវិតបាក់បែក ក្រោយបាត់ភាពផ្អែមល្ហែមជាមួយគូស្នេហ៍។
គួរបញ្ជាក់ផងដែរថា ក្រោយពីវះកាត់ដូរក្រលៀនបានសម្រេច កញ្ញា នៅ ណាវីន ត្រូវគេកត់សម្គាល់ថាជោគជ័យក្នុងអាជីពចម្រៀង សម្ដែង និង លេង Show ប្លែកៗ ជាមួយលោក ម៉ាដូណា ខណៈដែលនាង ក៏ជោគជ័យក្នុងមុខជំនួញ អនឡាញផងដែរ ដោយអ្នកមិនដឹងពីជីវិតឯកជនរបស់នាងសរសើរថានាងគឺជានារីរឹងមាំ និង ជោគជ័យទាំងព្រមនោះផង ទាំងស្នេហា ការងារ និង មុខជំនួញ។ ដូច្នេះហើយទើបម្នាក់ៗភ្ញាក់ផ្អើលនៅពេលនាងបែរជាប្រកាសថា កំពុងតែបរាជ័យស្នេហា៕