សម្រាប់ប្រិយមិត្តដែលរង់ចាំវត្តមានរបស់ឡាយ លក្ខិណាប្រហែលជាមិនអាចសង្ឃឹមថាអ្នកនាងមកស្រុកវិញពេលនេះទេ។ អ្នកនាងលក្ខិណា តារាសាច់សហាប់គួរអោយស្រឡាញ់រូបនេះអាចនឹងឡើងចុះខ្មែរកាណាដា ព្រោះអាចនិយាយបានថានាងជាអាណិកជនមួយហើយ។នៅកាណាដា ឡាយ លក្ខិណាទទួលភារៈស្នើតារាខ្មែរចេញទៅច្រៀងដោយនាងជាអ្នកមើលប្រវត្តិការងារ។លើសពីនេះអាចនិយាយបានថាលក្ខិណា ក៏ជំពប់ស្នេហ៍បុរសកាណាដាផងនោះក៏ត្រូវចិត្តគ្នាសម្រេចបន្តការរស់នៅដែនដីផ្សេងសិន។

តារាចម្រៀង និងសម្តែង ឡាយ លក្ខិណា ដែលមានវាសនាទៅសាងស្នាដៃសម្តែងនៅប្រទេសកាណាដាច្រើនខែមកហើយនោះ នៅតែមិនទាន់ត្រឡប់មកប្រទេសកំណើតវិញ។ មានការលើកឡើងថា អ្នកនាងសម្រេចចិត្តរស់នៅទីនោះក្រោយពេលមានជន្ទល់រឹងមាំ។ ម្ល៉ោះហើយឡាយ លក្ខិណាមានភាពកក់ក្តៅក្នុងចិត្តដោយសារអ្នកកាណាដាមានការយកចិត្តទុកដាក់រាប់អាននាង។

មុនពេលចាកចេញទៅកាណាដា ឡាយ លក្ខិណា បានងាកមកប្រឡូកសិល្បៈដោយបានសាងស្នាដៃថតភាពយន្តភាគខ្មែរបានប៉ុន្មានរឿង។អ្នកគាំទ្រ សុទ្ឋតែជឿថាអ្នកនាងនឹង បន្តវត្តមានសម្តែងដូចកាលនៅក្មេងជាក់ជាមិនខាន។ប៉ុន្តែ ការបង្ហាញមុខបានតែមួយប្រាវក៏ស្ងាត់ទៅវិញដោយសារហោះ ដល់កាណាដាហើយស្រួលមិនស្រួលអ្នកនាងអាច នឹងលាឈប់សិល្បៈទាំងស្រុងក៏ថាបាន។

LEAVE A REPLY

Please enter your comment!
Please enter your name here