រយៈពេលជាច្រើនថ្ងៃមកហើយដែលម្ដាយបង្កើតរបស់តារាសម្ដែងលោក ឆាលី ផាវ៉ាត់ ធ្លាក់ខ្លួនឈឺចូលពេទ្យសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមួយកន្លែងក្នុងក្រុងភ្នំពេញ។ ខណៈស្ថានភាពម្ដាយរបស់លោកកាន់តែធ្ងន់ធ្ងរ រីឯជីវភាពលោកនិងបងប្អូនមានការខ្វះខាត លោកបានសម្រេចចិត្តប្រកាសលក់ដីដែលជាកេរ្តិ៍របស់ម្ដាយលោកដើម្បីយកប្រាក់ត្រៀមនាំម្ដាយទៅព្យាបាលនៅឯប្រទេសថៃ។
នៅលើហ្វេកប៊ុកផ្លូវការរបស់តារាសម្ដែង ឆាលីផាវ៉ាត់បានបង្ហោះនូវការត្អូញត្អែរអំពីស្ថានភាពខ្វះខាតនិង ស្ថានភាពជម្ងឺរម្ដាយរបស់លោក។ ក្រោយអស់លទ្ធភាពក្នុងការរកប្រាក់ដើម្បីទប់ទល់ស្ថានភាពដែលកំពុងយ៉ាប់យឺនលោកក៏សម្រេចចិត្តប្រកាសលក់ដីចម្ការស្វាយចន្ទីរជាបន្ទាន់ ដែលមានទំហំចំនួន៨ ហិកតា ហើយក្នុងមួយហិកតាក្នុងតម្លៃតែ ៨០០០ដុល្លាតែប៉ុណ្ណោះដែលជាដីមានទីតាំងស្ថិតនៅក្នុងខេត្តកំពង់ធំ ជាប់នឹងជើងភ្នំ ដែលជាកេរ្តិ៍ម្ដាយរបស់លោកទុកសម្រាប់ចែកល់កូនចៅពេលនេះលោកបានប្រាកាសលក់ដើម្បីយកប្រាក់ត្រៀមបញ្ចូនម្ដាយរបស់លោកទៅព្យាបាល និងវះកាត់នៅឯប្រទេសថៃ ។ លោកក៏កំពុងកង្វល់ចិត្តខ្លាំងណាស់ដែរដោយសារច្រកចេញចូលត្រូវបានបិទមិនដំណើរការដោយសារតែកូវីត១៩ រីឯស្ថានភាពម្ដាយរបស់លោកកំពុងដុនដាបលោកខ្លាចថាការសង្គ្រោះអាចយឺតពេល។
យ៉ាងណាក៏ដោយដីចម្ការរបស់លោកកំពុងត្រូវបានឈ្មួញទម្លាក់ថ្លៃ បើទោះជាចម្ការនោះមានដើមស្វាយចន្ទីរដែលកំពុងឱ្យផលរួចមកហើយយ៉ាងណាក្ដី។ តែទោះយ៉ាងណាលោកក៏សម្រេចចិត្តលក់ និងរកលុយដើម្បីវះកាត់ម្ដាយឱ្យអស់ពីលទ្ធភាព ព្រោះលោកមិនចង់លើកដៃសុំជំនួយដោយលោកខ្លាចមានការរិះគន់ពីសប្បុរសជនដែលបានវាយប្រហារមកលើអ្នកសិល្បៈនោះ។