ក្នុងពេលដែលក្រសួងសុខាភិបាលចេញបម្រាមមិនអោយជួបជុំ ស្របពេលដែលមនុស្សខ្លាចរអារក្នុងការចេញទៅក្រៅផ្ទះ កញ្ញា ឌួង ហ្សូរីដា បានសម្រេចចិត្តប្រកាសបើកសម្ពោធអាជីវកម្មថ្មី គឺហាង Tube កាហ្វេ ដែលកញ្ញាចំណាយដើមទុនជាមួយដៃគូអស់ជាង១០ម៉ឺនដុល្លារ កាលពីថ្ងៃទី៨ វិច្ឆិកា ឆ្នាំ២០២០។ យ៉ាងណាមិញ នាងថា មិនខ្លាចរអារក្នុងការប៉ះពាល់នោះទេ ដោយសារតែនាង និង ក្រុមការងារ ក៏មានយុទ្ធសាស្ត្រ។

កញ្ញា ឌួង ហ្សូរីដា បញ្ជាក់ថា ថ្វីដ្បិតតែនាងដំណើរការហាងកាហ្វេនៅលើបណ្ដោយផ្លូវជាតិលេខ៥ ក្នុងខណ្ឌប្ញស្សីកែវ ចំពេលជម្ងឺ កូវីដ១៩ផ្ទុះឡើងជាថ្មី ប៉ុន្តែអាជីវកម្មរបស់នាងមានការប៉ះពាល់តិចតួចប៉ុណ្ណោះ ដោយសារតែនាងបានរៀបចំការពារ និង ថែរក្សាអនាម័យជូនភ្ញៀវទាំងអស់ស្របតាមគោលការណ៍របស់ក្រសួងសុខាភិបាល។ កញ្ញាថា ទាំងនៅខាងមុខហាង ក្រៅពីមានពិនិត្យជូនភ្ញៀវនូវកំដៅ និង តម្រូវអោយភ្ញៀវបាញ់ទឹកអាល់កុល ក៏ជូនម៉ាស់ដល់ភ្ញៀវសម្រាប់អ្នកគ្មានម៉ាស់ និង កំណត់អោយភ្ញៀវឧស្សាហ៍លាងសម្អាតដៃជាមួយជែល និង ទឹកអាល់កុលជាប្រចាំផងដែរ។ ថៅកែស្រីរូបនេះ បន្តថា អាជីវកម្មក្នុងហាងរបស់នាង ពិតជាមានការប៉ះពាល់ ដោយសារតែការផ្ទុះឡើងឡើងវិញ នូវជម្ងឺកូវីត១៩ ប៉ុន្តែមិនប៉ះពាល់ធ្ងន់ធ្ងរនោះទេ គឺភ្ញៀវចេញចូលក្នុងហាងរបស់នាងនៅតែមានសភាពធម្មតា ជាពិសេសបន្ទាប់ពីកញ្ញា បានរៀបចំហាងប្រកបដោយអនាម័យខ្ពស់ ស្របតាមគោលការណ៍របស់ក្រសួងសុខាភិបាល។ នាងបានទាំងបង្ហាញការរំពឹងថា អាជីវកម្មថ្មីដែលខ្លួនបើកសម្ពោធចំពេលក្រសួងចេញបម្រាម នឹងជោគជ័យខ្លាំង និងធ្វើអោយនាងកាកក់កបនោះផង ដោយសម្អាងថា ទីតាំងហាងស្ថិតនៅប្រជុំជន រសជាតិភេសជ្ជៈ និង តម្លៃដែលភ្ញៀវចូលចិត្តភេសជ្ជៈប្រេនៗ នឹងទទួលយកបាននោះ។

https://m.facebook.com/story.php?story_fbid=419539776106102&id=100041502498517

LEAVE A REPLY

Please enter your comment!
Please enter your name here