កាលពីព្រឹកថ្ងៃទី 14 ខែវិច្ឆិការ ឆ្នាំ 2020 មុននេះតារាចម្រៀង និងជាតារាសម្ដែងលោក ឆឹម សក្កដា ត្រូវបានហាងពេជ្រ CT Diamond ជ្រើសរើសជាតំណាងដើម្បីឲ្យចុះ អនុស្សរនៈយោគយល់គ្នាជាមួយឃ្លាំងលក់រថយន្តមួយកន្លែងយីហោរ រាជ សុជាតិ & ភា លាង ទិញលក់រថយន្តគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវសឡា លេខ371 សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីបង្កើតនូវលក្ខខ័ណ្ឌរួមគ្នាមួយជម្រុញអាជីវកម្មទាំងពីរនូវអំឡុងចុងឆ្នាំនេះ។

លោក ឆឹម សក្កដា អ្នកគ្រប់គ្រងទូទៅហាងពេជ្រ CT Diamond និងជាតំណាងហាងពេជ្រមួយនេះបានលើកឡើងថា ដើម្បីជម្រុញផ្នែកលក់ដែលលោកគ្រប់គ្រងនិងជម្រុញផ្នែកលក់របស់រថយន្តនៅក្នុងឃ្លាំងរថយន្តជាដៃគូរ ទើបជាហេតុធ្វើឲ្យមានកិច្ចព្រមព្រៀងនេះឡើង ដោយមានន័យថាអ្នកទិញរថយន្តគ្រប់ម៉ូដគ្រប់សេរីពីយាន្តដ្ឋាន រាជ សុជាតិ & ភា លាង នឹងទទួលបានចិញ្ចៀនពេជ្រមួយវង់ដោយមិនតម្លើងតម្លៃរថយន្ត។ ហើយសម្រាប់នាក់ជាវគ្រឿងពេជ្រនៅក្នុងហាង CT Diamond ក៏ទទួលបានការបញ្ចុះតម្លៃលើរថយន្តពីក្នុងឃ្លាំងនេះដូចគ្នា។ លោកថាកិច្ចព្រមព្រៀងនេះនឹងជម្រុញឲ្យភាគីទាំង2ទទួលបានអត្ថប្រយោជន៍ជារួម ហើយការងារទាំងមូល គឺលោកត្រូវផលិតជាវីដេអូស្ពត និងបង្ហោះចែកចាយក្នុងនាមជាតំណាងជាច្រើនទៀតបន្ទាប់ពី MOU នេះ។

លោក ស្រស់ ឬទ្ធី នាយកគ្រប់គ្រងផ្នែកលក់ប្រចាំឃ្លាំងរថយន្ត រាជ សុជាតិ & ភា លាង បានចាត់ទុកថានេះគឺជាកិច្ចសហការណ៍ដែលនឹងជម្រុញឲ្យទីផ្សារលក់រថយន្តនៅក្នុងឃ្លាំងរបស់លោក មានកំណើនកាន់តែលឿនស្របពេលដែល M0U នេះនឹងធ្វើរួមគ្នាដោយមិនកំណត់រយៈពេល ពោលគឺអាចនឹងច្រើនឆ្នាំជាមួយគ្នា។ ការផ្ដល់ជូននូវកាដូពេជ្រនេះ គឺមិនតម្លើងតម្លៃលើរថយន្តនោះទេដោយលោកអះអាងថាគឺជាគោលការណ៍ផ្ដល់ពេជ្រជូនបន្ថែមពីលើ ហើយអ្នកដែលទទួលបានកាដូនេះគឺរាប់ទាំងអ្នកទិញផ្ដាច់និងបង់រំលោះ សុទ្ធតែទទួលបានដូចៗគ្នា។ លោកថានេះជាគោលការណ៍លើកទឹកចិត្តដើម្បីឲ្យភាគីទាំង2កាន់តែមានទីផ្សារឈានឡើង ដោយមិនមែនជាការរួមគ្នាលក់បូកតម្លៃដែលធ្វើឲ្យអតិថិជនចំណាយកាន់តែច្រើននោះឡើយ។


LEAVE A REPLY

Please enter your comment!
Please enter your name here