មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីអតីតពិធីការិនី NG ដែលត្រូវគេស្គាល់ថា គឺជាថៅកែផលិតផលគ្រឿងសម្អាងAZA ធំមួយ ទម្លាយអោយដឹងពីស្ត្រី៣រូប រស់នៅដល់ទឹកដីអាមរិក មិនបង្វិលប្រាក់រាប់ពាន់ដុល្លារអោយវិញ។ អ្នកនាងក៏ប្រកាសថានឹងបង្ហាញអត្តសញ្ញាណស្ត្រីទាំង៣នោះផងដែរ ប្រសិនបើនៅតែប្លុកហ្វេសប៊ុកអ្នកនាង ហើយមិនព្រមដោះស្រាយ។

អ្នកនាងបានបង្ហោះនៅលើហ្វេសប៊ុកជាសាធារណៈថា “ព្រោះ2account គាត់ប្លុកនាងខ្ញុំហេីយ👉👉ពីនាងខ្ញុំNG សូមផ្ញេីរជូនតំណាងធំទាំង3 នៅUSA 👉កំលាំងញេីសឈាមដែលខ្ញុំប្រឹងលក់ទំរាំបានលុយមិនមែនងាយស្រួលទេ ចូលមកដោយល្អសង្ឃឹមថា ការចាកចេញសូមអោយល្អដូចការចាប់ផ្តេីម 👉ខ្ញុំអោយផលិតផលទៅលក់មុនសរុបទឹកប្រាក់ ( 19760$) មួយមុឺនប្រាំបួនពាន់ប្រាំពីរយហុកសិបដុល្លារ ) ដោយមិនទាន់យកលុយហេីយម៉េចបែរជាបងប្អូនមកធ្វេីបែបនេះជិះជាន់កំលាំងញេីសឈាមរបស់ខ្ញុំបែបនេះ?
👉ខ្ញុំសូមអោយបុគ្គល A នៅ Texas
👉បុគ្គលb នៅ Philadelphia
👉បុគ្គល C នៅWashington តំណាងធំទាំង3កាត់អីវ៉ាន់ចូលគ្នា ជួយចេញមុខដោះស្រាយទឹកប្រាក់ដែលជំពាក់ខ្ញុំ នៅសល់5260$ តេីអ្នកណាជាអ្នកជំពាក់ខ្ញុំអោយពិតប្រាកដ ?
👉អីវ៉ាន់ផ្ញេីរចេញទៅUSA ចុងខែ5
👉👉ថ្ងៃ1ខែ7 អោយខ្ញុំ10000$
👉👉ថ្ងៃទី29ខែ8 ប្រគល់អោយខ្ញុំ4500$
👉👉បញ្ជាក់បេីសិនជាទឹកប្រាក់នោះត្រូវបានគេសងខ្ញុំវិញមួយផ្នែកផ្តល់ជូនបងប្អូនទីទាល់ក្រនិងមួយផ្នែកសំរាប់ជប់លៀងជូនសមាជិកAZA
👉👉នេះជាការជូនដំណឹងចំពោះអត្តសញ្ញាណច្បាស់លាស់ខ្ញុំនិងបង្ហាញជូនសាធារណះជនអោយបានជ្រាបក្នុងពេលឆាប់ៗខាងមុខនេះបេីសិនជាមិនមានដំណោះស្រាយជាមួយខ្ញុំ
🙏🙏សូមអរគុណនិងសូមអភយ័ទោសបងប្អូនទាំងអស់គ្នាដែលនេះជាសារលេីកទី1នៃជិវិតរបស់ខ្ញុំដែរផុសបែបនេះ ព្រោះថាការទ្រាំមានកំរឹត បេីគេព្រួតគ្នាមកវៃយេីងហេីយ យេីងមិនអាចអង្គុយស្ងៀមអោយគេវៃយេីងរហូតដល់ស្លាប់ទេ យេីងក៍ត្រូវតែការពារខ្លួននិងតបតរវិញដែរ
👉👉👉សូមផ្តាំបងប្អូនថាការរកសុីកុំអោយគេជំពាក់ ( តែក៍មានមុស្សគេល្អដែរ)”។ ការបង្ហោះរបស់អ្នកនាងកំពុងធ្វើអោយមានការភ្ញាក់ផ្អើល ដោយសារតែអ្នកបោកប្រាក់អ្នកនាងគឺសុទ្ធតែជាអតីតតំណាងចែកចាយធំ នៅលើទឹកដីសហរដ្ឋអាមេរិក។ ជាមួយនឹងការបង្ហោះនេះ គេជឿថាស្ត្រីទាំង៣រូបពិតជាចេញមុខដោះស្រាយ បើមិនដូច្នោះទេ គឺប្រាកដជាខ្មាស់គេផ្អើលសង្គមហ្វេសប៊ុកដូចអ្នកនាងត្រៀមប្រកាសមិនខានឡើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here