ពិតជាភ្ញាក់ផ្អើលដោយសារ នៅលើបណ្តាញសង្គមរបស់ អតីតតារាសម្តែងនិងបង្ហាញម៉ូដ ជុំ សីថា ស្រាប់តែបងកហោះរូបថតកំពុងមានក្តីសុខនោះព្រោះតារារូបនេះសាងភាពចាបអារម្មណ៍ដែល ភរិយាពពោះម្តងកូន៣នាក់។នេះជាភាពនឹកស្មានមិនដល់មួយនិងកក្រើកពេញសង្គមសិល្បៈហើយមានអ្នកខ្លះនិយាយថា ជុំ សុីថា និងភរិយានឹងបានកាដូពីសម្តេចនាយករដ្ឋមន្ត្រីដែលជាផែនការតាំងពីដើមមកមិនខាន។
ដោយឡែកថ្មីៗនេះ អតីតតារាសម្តែង ប្រុសរូបនេះ បានបង្ហោះរូបថតយ៉ាងផ្អែមល្ហែម ជាមួយនឹងភិរិយា ដែលកំពុងពរពោះ។ តែអ្វីដែលបានធ្វើឲ្យ គេចាប់អារម្មណ៍នោះគឺ លោកបានសរសេរ រៀបរាប់បញ្ជាក់ បែបនេះថា ភរិយារបស់លោក កំពុងពរពោះ កូនភ្លោះចំនួន៣រូប បាន៨ខែហើយ ត្រៀមនឹងសម្រាល ក្នុងរយៈពេលដ៏ខ្លី ខាងមុខនេះ ផងដែរ។ជារួមនេះ គឺជាដំណឹងដែលគួរឲ្យចូលរួមអបអរ ហើយក៏ជាដំណឹង ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ផងដែរ។ ព្រោះជាក់ស្តែង កន្លងមកកម្រមាន អ្នកពរពោះកូនភ្លោះ ម្តង៣រូបបែបនេះ ខ្លាំងណាស់។ ហើយចំណុចមួយទៀត ដែលធ្វើឲ្យ អ្នកលេងបណ្តាញសង្គម កត់សម្គាល់នោះគឺ ត្បិតតែភិរិយា របស់អតីតរូបនេះ ពរពោះកូនភ្លោះ៣នាក់ បានរយៈពេល៨ខែ ក៏ពិតមែន តែមើលទៅផ្ទៃពោះ ក៏មិនធំខ្លាំងដែរ ចំណែករូបសម្រស់វិញ ក៏នៅតែស្រស់ស្អាតដដែល។យោងតាមការបង្ហោះនោះកូនក្នុងផ្ទៃគឺប្រុស២ ស្រី១ ដោយកូនទាំង៣រឹងមាំល្អ។
យ៉ាងណា ឃើញថាតារាសិល្បៈគ្រប់គ្នាដែលស្គាល់តារាសម្តែងរូបនេះបាន ចូលរួមអបអរហើយបាន ផ្ញើសាជូនពរអោយ ម្តាយនិងកូនក្នុងផ្ទៃ រឹងមាំល្អនិងសុខភាពល្អហើយ សម្រាលកូនប្រកបដោយជោគជ័យ។ លោកជុំ សុីថាបានបាត់មុខពីកញ្ចក់ទូរទស្សន៍ច្រើនឆ្នាំមកហើយ ដោយងាកមកបង្កើតមុខជំនួញផ្ទាល់ខ្លួនដែលកំពុងជោគជ័យ។លោកជាអតីតប្រុសស្អាតស្រីស្អាតប្រចាំស្ថានីយ៍ទូរទស្សន៍សុីធីអិនផងដែរ។