មកទល់ពេលនេះតារាកំប្លែង វ័យក្មេង នីឡា បានបង្ហាញនូវអារម្មណ៍ដាច់ចិត្ត២ដែលនាង មិនអាចងាកទៅស្រវាឡើងវិញក្នុងសិល្បៈ នោះគឺការច្រៀង និងមុខអាជីពជាពិធីការិនី។ នាងមិនមែនមិនចេះធ្វើការផ្នែកនេះទេ តែនាងយក ពេលពង្រឹងកំប្លែងនិងថតភាពយន្តវិញ។
ទោះជាយ៉ាងណា នីឡា ថា នៅពេលដែលកាត់ចេញការងារសិល្បៈម្ដង២ គឺពិធីការិនី និងតារាចម្រៀងនេះ នាងក៏ទាញយកការពង្រឹងសមត្ថភាព២វិញ ក្នុងពេលតែមួយដែរនោះ គឺអាជីពកំប្លែង និងការថតសម្ដែងភាពយន្ដ។ នាងថា ការកំប្លែងនៅ CTNនាងមមាញឹកច្រើន ព្រោះក្រៅពីសម្ដែងប្រចាំសប្ដាហ៍នោះ នាងក៏ចេញថតវគ្គខ្លីៗជារៀងរាល់សប្ដាហ៍ផងដែរ។ ចំណែកការថតភាពយន្ដវិញ ពេលនេះនាងមិនទាន់ត្រៀមថតរឿងថ្មីនោះទេ ប៉ុន្ដែបើមានគេហៅថត នាងនៅតែទទួលជាធម្មតាដូចមុន។
នីឡា បានផុតកុងត្រាជាតារាចម្រៀង នៅសាន់ដេររួចរាល់យូរហើយ ប៉ុន្តែនាងមិនទាន់ចង់បន្ត ឯពិធីការិនីក៏ធ្លាប់គ្រងនៅសុីធីអិន នីឡា នៅតែជឿជាក់ថា កំប្លែង និងថតភាពយន្តរុញអោយនាងកាន់តែជោគជ័យច្រើនបន្តទៀតទើបជម្រុះតំណែង២ ដោយមិននឹកស្តាយពេលខំសាងកន្លងមក។ដោយសារបញ្ហាកូវីដ ទើបនីឡាពន្យាពេលចូលរោងការម្តងហើយម្តងទៀត និងកំពុងចាំមើលថាពេលណាបរិយាកាសល្អទើបនាងលៃលកដាក់ពេលរៀបការជាថ្មី។