មានការភ្ញាក់ផ្អើលមិនតិចទេ បន្ទាប់ពី លោកស្រី ហឹង សុឃាង ដែលត្រូវបានគេស្គាល់ថា គឺជាម្ចាស់ប្រេន KK8 ដ៏ល្បីមកពីប្រទេសកូរ៉េ និងជាអគ្គនាយិកាក្រុមហ៊ុន HSKL ស្រាប់តែមិនសូវឃើញសកម្មភាពLive លក់ផលិតផលគ្រឿងសម្អាងដូចមុន ហើយបែរជាសកម្មនឹងមុខរបរធ្វើគីឈី លក់ ដែលហាក់ដូចជាលោកស្រីមិនមែនជាម្ចាស់ក្រុមហ៊ុនគ្រឿងសម្អាងដែលធំបែបនេះ។ អ្នកលេងហ្វេសប៊ុកមិនតិចទេ បានចោទសំនួរថា ឃើញលោកស្រីជោគជ័យអាជីវកម្មគ្រឿងសម្អាងនាពេលចុងក្រោយ ចុះហេតុអ្វីមកប្រឹងធ្វើគីមឈី ទាំងកាធុនៗ ដើម្បីLive លក់។ អ្នកប្រជែងមុខជំនួញនឹងលោកស្រី កាត់ស្មានថាលោកស្រីកាក់កបមុខរបរគ្រឿងសម្អាងមិនដូចការលើកឡើងនោះផង ទើបលោកស្រីប្រឹងធ្វើគីមឈីផង និង Live លក់ផង ខំប្រឹងសន្សំកាកល្អិតបែបនេះ។

លោកស្រី ហឹង សុឃាង បានអះអាងថា ហេតុផលដែលលោកស្រីបង្វែរពីការ Live ផ្សាយផលិតផលហើយងាកមកធ្វើ គីមឈី លក់វិញ មិនមែនដោយសារតែមុខរបរគ្រឿងសម្អាងរបស់ផលិតផល KK8 មិនទទួលជោគជ័យ ទើបខំមុខរបរមួយផ្សេងទៀត ដើម្បីរកលុយផ្ទប់គ្នានោះទេ ប៉ុន្តែគឺមកពីមុខរបរជោគជ័យខ្លាំងពេកនោះហើយ ទើបលោកស្រីមានពេលគ្រប់គ្រាន់ទៅលក់ដូរមុខទំនិញផ្សេង ដើម្បីកុំអោយខាតពេល។ លោកស្រីថា គ្រឿងសម្អាងគ្រប់ម៉ាករបស់ក្រុមហ៊ុន HSKL មិនមានការលក់រាយនោះទេ ដោយសារតែតំណាងចែកចាយរបស់ក្រុមហ៊ុនគឺជាអ្នកLive លក់ និង រកទីផ្សារដោយផ្ទាល់ៗអស់ហើយ គឺមិនចាំបាច់លោកស្រីអង្គុយLive លក់នោះទេ។ លោកស្រីបន្តថា បើទោះជាលោកស្រីLive លើហ្វេសប៊ុក ក៏លោកស្រីមិនផ្ដោតលើការLive លក់ផលិតផលនោះដែរ គឺLive តែច្រៀង និង និយាយលេងៗតែប៉ុណ្ណោះ។ ដោយសារតែលោកស្រីមិនសូវទំនេរៗមិនសូវត្រូវការពេលលក់ ដើម្បីLive លក់ផលិតផលគ្រឿងសម្អាងនេះហើយ ទើបលោកស្រីយកពេលទំនេរមកធ្វើគីមឈី ដែលលោកស្រីចេះរបៀបធ្វើ និង មានរូបមន្តពិសេសដើម្បីធ្វើគីមឈី អោយឆ្ងាញ់ដូចនៅកូរ៉េផង ទើបលោកស្រីធ្វើគីមឈី លេងៗ ហើយ Live លក់ ដើម្បីកុំទុកពេលចោល។ ម្យ៉ាងមកពីលោកស្រីធ្វើចែកញាតិទៅ ចេះតែមានអ្នកកុម្ម៉ង់ផង ទើបសម្រេចចិត្តធ្វើលក់តែម្ដង។ លោកស្រីថា អ្នកខ្លះមើលស្រាលមុខរបរបែបនេះ ប៉ុន្តែការពិតមុខរបរធ្វើគីមឈី លក់តាមប្រព័ន្ធអនឡាញនេះ គឺកើបលុយស្រួល ហើយធ្វើលក់មិនទាន់នោះផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here