យោងតាមការប្រកាសរបស់ ខេមរសហព័ន្ធតេក្វាន់ដូ កីឡាករកីឡាការិនី២រូប បានទទួលជោគជ័យនៅក្នុងការប្រកួត នៅលើទឹកដីជប៉ុន ដោយកីឡាករទាំងពីររូបត្រូវគេដឹងថា គឺជាបងប្អូនបង្កើតនឹងគ្នា ហើយកីឡាករជាបង ក្រៅពីជាគ្រូផ្នែកតៃក្វាន់ដូរ ក៏ជាតារាសម្ដែងមួយរូប។ កីឡាករ និងកីឡាការិនី កម្ពុជាទាំង 2 រូបនោះ បាន ចូលរួម និងទទួលបានមេដាយមាស 2 គ្រឿង ក្នុងកម្មវិធី Japan WATA Taekwondo Open លើកទី 19 ដែលប្រារព្ធឡើងពីថ្ងៃ21 ដល់ថ្ងៃ 24 ខែមេសា ក្នុងប្រទេសជប៉ុន នា ទីក្រុង អូសាកា សាកៃ ដែលមាន24 ប្រទេសបានចូលរួម ។ លទ្ធផលដែលទទួលបាននោះរួមមាន
– កីឡាករ ហ៊ុន សត្យា វិញ្ញាសា មេគុណឯកត្តជន ទទួលមេដាយមាស ១គ្រឿង
– កីឡាការិនី ហ៊ុន ច័ន្ទយុវនាថ វិញ្ញាសា ប្រយុទ្ធ ទទួលមេដាយមាស ១គ្រឿង
កីឡាករកីឡាការិនីជាបងប្អូននឹងគ្នាទាំងពីរ បានត្រលប់មកដល់កម្ពុជាវិញហើយ កាលពីយប់ថ្ងៃទី២៥ មេសា ឆ្នាំ២០២៣ ដោយលទ្ធផលនេះ ក៏ជាមុខមាត់មួយផងដែរ សម្រាប់តារាសម្ដែង លោក ហ៊ុន សត្យា ដែលត្រូវគេមើលឃើញថា ដ្បិតថាមិនសូវសកម្មនឹងសិល្បៈសម្ដែងដូចមុន តែកំពុងជោគជ័យខ្លាំង នៅក្នុងវិស័យតៃក្វាន់ដូរ ជាពិសេសក្រោយពេលបានតំណាងកម្ពុជា ហើយដណ្ដើមបានមេដាយមាសត្រលប់មកជូនជាតិទាំងបងទាំងប្អូនបែបនេះ។