64ឆ្នាំនៃការរង់ចាំធ្វើជាម្ចាស់ផ្ទះ ទីបំផុតថ្ងៃបើក
ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះក៏បានមកដល់ហើយ។កម្ពុជាសូមស្វាគមន៍ដល់កីឡាករកីឡាការនី មកពីបណ្តាប្រទេសនានាក្នុងអាស៊ាន និងសូមជូនពរដល់កីឡាករខ្មែរទាំងអស់សូមទទួលបានជោគជ័យគ្រប់ការប្រកួតដើម្បីដណ្តើមមេដាយជូនជាតិមាតុភូមិយើង

អបអរសាទរ កីឡាការិនីជឺជិតស៊ូកម្ពុជា ខាន់ ចេសា ឈ្នះមេដាយមាស លើវិញ្ញាសា Ne-Waza NOGI ទម្ងន់ ៥២គីឡូក្រាម។

ខាន់ ចេសា បានមេដាយមាសហេីយ មេដាយមាស ទី២៨របស់កម្ពុជា🏅ក្រោយប្រកួតឈ្នះ 🇻🇳🇸🇬🇹🇭🇵🇭 លេីវិញ្ញាសារទីពីរ។ ខាន់ ចេសា ឈ្នះ ថៃ ទៀតហើយ ថៃ សូមចុះចាញ់ ភ្លាមៗ ការប្រកួតទី៣ នឹងបន្តឈ្នះប្រទេស ភីលីពីនក្នុងវគ្គផ្តាច់ព្រ័ត ទទួលបានមេដៃមាស។អបអរសាទរ កីឡាការិនីឆ្នើម ស្រួង ភាវី វិញ្ញាសាប៊ីយ៉ាការ៉ុម៣បាំង ឯកត្តជននារី យកឈ្នះលើកីឡាការិនី ប្រទេសហ្វីលីពីន ដោយលទ្ធិផល 25ទល់6 ។កម្ពុជា ប្រទេសតូច តែបេះដូងធំ។

LEAVE A REPLY

Please enter your comment!
Please enter your name here