កីឡាការិនីរត់ប្រណាំង បូ សំណាង ព្យាយាមរត់ ៥គីឡូម៉ែត្រ ទាំងមេឃភ្លៀងនិងខ្យល់ខ្លាំង ដោយនាងមិនឈប់ឡើយ ទោះចាញ់គេច្រើនជុំក៏ដោយ នាងតស៊ូរហូតដល់ទី។
កីឡាការិនី ជម្រើសជាតិកម្ពុជា បូ សំណាង ក្នុងវិញ្ញាសារត់5គីឡូម៉ែត្រ ។តាំងពីនាងចាប់ផ្តើមរត់ មេឃភ្លៀងនិងខ្យល់ខ្លាំង នាងព្យាយាមរត់អោយអស់ពីសមត្ថភាពនិងដល់គោលដៅដោយមិនបោះបង់ការប្រកួតឡេីងទោះបីជាដឹងថាលិទ្ធផលចេញមកបែបណាក៏ដោយ។
ចុងបញ្ចប់នៃផ្លូវ 5,000 ម៉ែត្រដែលមាន 22.54.220 នាទី សំណាងនាងធ្វេីបានហើយ អ្នកគាំទ្រដែលនៅនិងទីលានផ្ទាល់ បានឈរតម្រង់ជួរ អបអរនាងតាមច្រកទ្វារ
នាងបានយំ ត្រៀមខ្លួនដើម្បីអរគុណអ្នកគាំទ្រទាំងភ្លៀង។
ទោះបីជាគោលដៅនៅឆ្ងាយ នាងទៅទាល់តែដល់ទោះយឺតជាងអ្នកដទៃ ។
-ប្រឹងប្រែងទៅមុខ មិនបោះបង់ មិនថាជួបឧបសគ្គបែបណា។
-ដំណេីរដ៏វែងឆ្ងាយនៃជីវិត អ្នកនឹងជួបឧបសគ្គគ្រប់បែបយ៉ាង ព្យុះភ្លៀង បង្រៀនយេីងអោយជម្នះទៅមុខទៀត ។
-អ្នកអាចយំបាន តែអ្នកមិនត្រូវចុះចាញ់ជាដាច់ខាត
-ដល់គោលដៅមុន ឬក្រោយ មិនសំខាន់ កាលដែលសំខាន់ មិនបោះបង់គោលដៅខ្លួនឯងពាក់កណ្តាលទី។
ជីវិតយេីងម្នាក់ៗដូចការរត់ប្រណាំង ឆ្លងកាត់ភ្លៀងព្យុះ ដូច បូ សំណាងបែបនេះឯង។