ទើបតែបានដំណើរការបានមួយសប្ដាហ៍ កាលពីថ្ងៃអាទិត្យទី១ តុលា ក៏ពិតមែន តែការប្រកួតប្រដាល់ប៉ុស្តិ៍លេខ៥ គឺផ្ទុះការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រតែម្ដង។ ទោះជាការប្រកួតនេះ បានបញ្ចប់តែការប្រកួតដែលបានធ្វើឡើង គឺមានការជជែកវែកញែក មិនអស់មិនហើយ មកទល់នឹងពេលនេះ ខណៈដែលគូប្រកួតអន្តរជាតិ២គូចុងក្រោយ គឺជាមុខសញ្ញានៃការពិភាក្សាយ៉ាងផុសផុល ជាពិសេស គូរវាងកីឡាករកម្ពុជា អេលីត សម្ផស្ស និង កីឡាករថៃ Phat Phuong Sakorn ដោយសារតែមួយគូរនេះ វ័ធគ្នាខ្លាំងៗមិនទាន់បានអីផង ក៏ឃើញលទ្ធផលចាញ់ឈ្នះ។

អ្នកខ្លះថា កីឡាករកម្ពុជាបង្គោលក្រហម ចង់ស៊ីឡាក់ដើម្បីអោយអាជ្ញាកណ្ដាលចាប់កំហុស ហើយអ្នកខ្លះទៀតក៏ថាបណ្ដាលមកពីមួយជង្គង់របស់កីឡាករថៃ គឺជាហេតុធ្វើអោយកីឡាករកម្ពុជាតស៊ូលែងបាន ហើយត្រូវសន្លប់នៅនឹងកន្លែង ហើយអអ្នកខ្លះទៀត ក៏ថាមកពីដឹងថាទៅមិនរួច ក៏បោះបង់ការប្រកួតក្នុងទឹកទី២តែម្ដង។ យ៉ាងណាមិញ នេះក៏បង្ហាញលទ្ធផលថា ប្រដាល់នៅប៉ុស្តិ៍លេខ៥ គ្រាន់តែបើកឆាកភ្លាមក៏មានការចាប់អារម្មណ៍ផងដែរ ទើបក្រោយការបញ្ចប់ក៏មានការវែកញែកមិនអស់មិនហើយ។

ក្នុងនោះគូផ្សេងៗ ក៏មានអ្នកតាមដាន លើកយកមកជជែកផងដែរ ដែលធ្វើអោយគេជឿថា នៅសប្ដាហ៍ក្រោយៗ សង្វៀនប៉ុស្តិ៍លេខ៥ ព្រែកកំពិស គឺពិតជាកាន់តែស្រូបទាញអ្នកស្នេហាវិស័យគុនខ្មែរទ្វេរដង បន្ទាប់ពីទើបតែបង្ហាញសមាសភាពកីឡាករបានមួយសប្ដាហ៍សោះ ក៏ផ្ទុះការវិភាគពីគូនេះពីគូនោះ ពីកីឡាករនេះ ពីកីឡាករនោះ បែបនេះ។ ការប្រកួតនេះ នឹងមានគូអន្តរជាតិ រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង៦ល្ងាចតទៅ នៅព្រែកកំពិស៕

LEAVE A REPLY

Please enter your comment!
Please enter your name here