ការប្រកួតអន្តរជាតិនៅប៉ុស្តិ៍លេខ៥ សប្ដាហ៍ទី២ កាលពីថ្ងៃទី៨ តុលា ឆ្នាំ២០២៣ ក៏ទទួលបានការចាប់អារម្មណ៍ណាស់ដែរ ដោយមានអ្នកចូលទស្សនាដោយផ្ទាល់ យ៉ាងច្រើនកុះករនោះផង បើទោះជាមានការរំខានដោយភ្លៀងមួយមេធំ។ អ្វីដែលគេចាប់អារម្មណ៍ គឺកីឡាករកម្ពុជា សុទ្ធតែផ្ដួលកីឡាករថៃអោយបោះបង់ការប្រកួតដូចគ្នាទាំង៣គូ ដោយគូអន្តរជាតិទី១ កីឡាករកម្ពុជា សូត្រ វាសនា បង្គោលក្រហម វាយអោយកីឡាករថៃ Kao A បោះបង់ការប្រកួតក្នុងទឹកទី២។

កីឡាករ ចាន់ សំអាត ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ក៏បានវាយអោយកីឡាករថៃ Kamlay Yuok បោះបង់ការប្រកួតក្នុងទឹកទី៥ ខណៈដែលកីឡាករកម្ពុជារូបនេះ ក៏ទាត់អោយកីឡាករថៃបង្គោលខៀវ ខូចជើងខ្លាំងតាំងពីទឹកទី៣។ ងាកទៅកាន់គូអន្តរជាតិចុងក្រោយ ក៏ធ្វើអោយអ្នកទស្សនាសរសើរបង្គោលក្រហមកម្ពុជា មិនដាច់ពីមាត់ផងដែរ ក្នុងពេលដែលកីឡការ ថុល មករា ស្រាប់តែអាចវាយអោយកីឡាករថៃ Sing Khav បោះបង់ការប្រកួតភ្លាមៗក្នុងទឹកទី១ ដែលកាន់តែបង្ហាញថាកីឡាករកម្ពុជា គឺមិនមែនស្រួលស៊ីនោះទេ ប្រសិនបើអ្នករៀបចំកីឡាករថៃដែលយកមក មិនជ្រើសយកកីឡាករថៃអោយខ្លាំង និង មានសមត្ថភាពយកមកប្រកួត។

អ្នកទស្សនាទាំងផ្ទាល់ និង Live សុទ្ធតែលើកឡើងថា កីឡាករកម្ពុជាទាំងពីរ ពិតជាមានសមត្ថភាពមិនធម្មតាមែន ទើបអាចស៊ីផុយកីឡាករថៃទាំងពីរ ខណៈដែលកីឡាករថៃទាំងពីរសុទ្ធតែមានប្រវត្តិវាយផ្ដួលកីឡាករកម្ពុជាល្បីៗកន្លងមករួចទៅហើយ។ អ្នករៀបចំការប្រកួតនៅប៉ុស្តិ៍លេខ៥ បញ្ជាក់ថា ត្បិតតែមិនមែនជាកីឡាករល្បីដំដាប់ តែសម្រាប់គូប្រកួតអន្តរជាតិ គឺសុទ្ធតែមានសមត្ថភាព ទើបកីឡាករថៃពិបាកទប់ ក្នុង២សប្ដាហ៍នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here