ខណៈដែលការប្រកួតដ៏កក្រើករវាងកីឡាករកម្ពុជា ព្រំ សំណាង និង កីឡាករស្ដេចប្រដាល់ភូមា ដាវ លីឌុច កាន់តែកៀកជិតដល់នៅថ្ងៃទី៥ វិច្ឆិកានេះ លោកគ្រូមហាយៀន ដែលគេស្គាល់ថាគឺជាគ្រូបារមី និង ជាអតីតធុតុង្គ ដែលធ្លាប់បួសរៀនរស់នៅក្នុងព្រៃមួយរូប បានទាក់ទងមកកាន់ផ្ទះតារាថា ប្រសិនបើកីឡាកររូបនេះចង់ឈ្នះ និង ជឿជាក់លើបារមីនៅពីក្រោយខ្នង សូមអោយកីឡាកររូបនេះ ទាក់ទងទៅលោកគ្រូតាមផ្ទះតារា (តេលេក្រាម 089 25 36 36) ដោយលោកគ្រូនឹងធ្វើកិច្វផ្ដល់មហាកម្លាំងអោយមុនឡើងរេញ ដើម្បីអោយមានទំនុកចិត្តថា ការប្រកួតដែលនឹងធ្វើឡើង មានជ័យជម្នះក្នុងភាគរយខ្ពស់។
លោកថា ព្រំ សំណាង ដ្បិតថាបានហ្វឹកហាត់ត្រៀមរួចរាល់ ប៉ុន្តែលោកត្រូវបាំងដោយជោគជតាមួយ ដែលពិបាកយកឈ្នះ ទើបលោកគ្រូស្នើអោយមកធ្វើកិច្ចមួយជាមួយលោកគ្រូជាមុន ដើម្បីបើកជោគជតា និង ផ្ដល់មហាកម្លាំងមួយបន្ថែម ដើម្បីអោយមានទំនុកចិត្តមុនឡើងប្រកួត។ ជាមួយនឹងការទទូចរបស់លោកគ្រូមហាយៀន ដែលជាគ្រូបារមី និងជាគ្រូអាគមល្បីឈ្មោះមួយរូបនាពេលនេះ ផ្ទះតារា មិនហ៊ានអាកាត់ថាយ៉ាងណានោះទេ គឺបានត្រឹមតែពាំនាំ ដើម្បីអោយព្រំ សំណាង ក៏ដូចជាអ្នកស្គាល់លោក បានទាក់ទងទៅកាន់លោកគ្រូអោយបានមុនឡើងរេញប៉ុណ្ណោះ។
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2023/11/postnewscambodia.com-kh71.com-2023-11-03_18-27-44_042972.jpg?fit=1280%2C720&ssl=1)