ពីមួយសប្តាហ៍ទៅមួយសប្ដាហ៍កំណើននៃអ្នកទស្សនាការប្រដាល់ប្រចាំ សប្ដាហ៍នៅប៉ុស្តិ៍លេខ៥ កាន់តែទទួលបានការគាំទ្រខ្ពស់ ពីអ្នកស្នេហា វិស័យប្រដាល់។ ជាក់ស្តែង ការប្រកួតកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ សង្វៀនមួយនេះ ល្អមើលសូម្បីតែគូបើកឆាក ដែលមានន័យថា ស្ថាប័ន នេះ ពូកែសម្រិតសម្រាំងគូប្រកួត។ ក្នុងនោះក៏ចាត់ទុកថាគឺជាការចូលរួម ផ្តល់ឱកាសអោយកីឡាករល្អៗ ដែលមានសមត្ថភាព អោយអ្នកទស្សនា ចងចាំផងដែរ។
អ្នកទស្សនាជាច្រើនយល់ថា ប៉ុស្តិ៍លេខ៥ កំពុងលើកស្ទួយ និង លើកទឹកចិត្តអ្នកប្រដាល់គុនខ្មែរ កាន់តែល្អជាងមុន ដោយមិនជ្រើសតែ អ្នកខ្លាំងដដែលៗ អោយឡើងប្រកួតយកលុយ ហើយកីឡាករដែលស្ថាប័ន នេះជ្រើសមកមួយៗ គឺមានល្បីខ្លាំង ល្បីហើបៗ និង មិនសូវល្បីតែម្តង តែបើនិយាយពីសមត្ថភាពប្រកួត គឺថាជក់ចិត្ត។សូម្បីកីឡាករបរទេស ក៏ស្ថាប័ននេះ ប្តូរយុទ្ធសាស្រ្តមិនយកអ្នកល្បី តែ ប្រកួតដូចប្រឡែងគ្នាមកនោះដែរ គឺស្ទើរតែអ្នកគាំទ្រខ្មែរ មិនស្គាល់ឈ្មោះ ក៏មានដែរ ប៉ុន្តែសម្រាប់សមត្ថភាព គឺថាកីឡាករខ្មែរស៊ីលើសង្វៀន។