ពិតជាមានកម្លាំងចិត្តបំផុត សម្រាប់អ្នករៀបចំប្រកួតប្រដាល់ ប្រចាំ ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ដែលបានប្រារព្ធឡើងជារៀងរាល់សប្តាហ៍ ស្រាប់តែសន្ទុះអ្នកគាំទ្រមក ទស្សនាផ្ទាល់លើសលុបមិននឹកស្មាន។ ជាក់ស្ដែងកាលពី យប់ ថ្ងៃទី31 ខែធ្នូរ ឆ្នាំ2023នាសង្វៀនប្រដាលគុណខ្មែរ ព្រែកកំពឹស បានដាក់កីឡាករគូអន្តរជាតិសុទ្ធតែជើងខ្លាំង ប៉ះជើងខ្លាំង វាយបកធ្វើអោយអញ្ជ្រោលសង្វៀន បរិយាកាសឃើញថា មានការចាប់អារម្មណ៍មិនធម្មតា ទាំងគាណៈកម្មានិងបងប្អូន ទស្សនិកជនដែលមកទស្សនាផ្ទាល់។

ទស្សនិកជនមួយចំនួន បានលើកឡើងថា ពិតជានឹកស្មានមិន ដល់ថាសង្វៀន ប្រដាល់ប៉ុស្តិ៍លេខ៥ ដែលបានខកខានបង្ហាញគូប្រកួតល្អៗ អោយ ទស្សនិកជនបានឃើញ ។ យើងមកទីនេះ ដើម្បីមកលើកទឹកចិត្ត កីឡាករ និងលើកស្ទួយកីឡាប្រដាល់ផងដែរ។ កីឡាករល្អៗ ពេញ កម្លាំងសុទ្ធតែជើងខ្លាំងមកប៉ះគ្នា នាសង្វៀនប្រដាល់ពិតជារញ្ជួយកម្មវិធី អោយ កាន់តែពុះកញ្ជ្រោលថែមទៀត។ សម្រាប់អ្នករៀបចំកម្មវិធី ក៏ ព្យាយាមរំលេចកីឡាករល្អៗ ដើម្បីបម្រើដល់ការគាំទ្រ ពីមហាជន ដែលស្រឡាញ់កីឡាប្រដាល់នៅប៉ុស្តិ៍លេខ៥ តាំងពីដើមមក។

ការប្រកួតកីឡាប្រដាល់គុនខ្មែរ ប៉ុស្តិ៍លេខ5លក្ខណៈអន្តជាតិនៅសង្វៀនស្ថានីយ៍ទូរទស្សន៍កងយោធាពលខេមរភូមិ ប៉ុស្តិ៍លេខ5 សហការជាមួយសហពន្ធ័កីឡាប្រដាល់គុនខ្មែរ នៅថ្ងៃទី31រួមមានៈ
កីឡាករ លីន ជី មកពីក្លឹប បូរីរាជសីហ៍មានរិទ្ធ សមាគមកីឡាកងយោធពលខេមរភូមិ ប៉ះគ្មា បង្គោលខៀវ ឡុង គង្គា មកពីខ្លឹប ប្រដាល់សាលវ័ន្តកីឡាខេត្ត មណ្ឌលគិរី សមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ , កីឡាករ ថា សារុន ក្លិប តាឡីដំរីមានរិទ្ធ សមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ ប៉ះគ្ននិងបង្គោលខៀវ
យុគ យក្សផ្លែ មកពីក្លឹបខ្លារខិនមានរិទ្ធ សមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ,គូរអន្តរជាតិកីឡាករបង្គោលក្រហម ផាន់ គ្រាន់ មកពីក្លឹប វិបុលដារិទ្ធ ខ័ណ្ឌ ពោធិសែនជ័យ សមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ ប៉ះគ្នា Ba Buo កីឡាករថៃ ,កីឡាករ រិន សារ័ត្ន មកពីក្លឹបនាគនាំសំណាងនរាណ៏តេជះ សមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ ប្រកួតជាមួយ បង្គោលក្រហម Kang Naphaមកពីប្រទេសថៃ និងគូអន្តរជាតិ គង់ ហូវ មកពី ក្លឹប មហិទ្ធិរិទ្ធមេសថូក ខេត្ត ស្វាយរៀង សមាគមកីឡាកងយោធពលខេមរភូមិន្ទ ប៉ះគ្នានិងកីឡាករ Amy Selakchhal មកពីប្រទេសថៃ។

LEAVE A REPLY

Please enter your comment!
Please enter your name here