យោងតាមការប្រកាស ការប្រកួតប្រដាល់ក្បាច់គុនខ្មែរ ដែលកំពុងធ្វើឡើងនៅសង្វៀនប៉ុស្តិ៍លេខ៥ នៅរៀងរាល់សប្ដាហ៍នោះ បានកំណត់ប្ដូរកាលបរិច្ឆេទហើយ ដោយប្ដូរពីការប្រកួតរៀងរាល់ថ្ងៃអាទិត្យ មករៀងរាល់ថ្ងៃសៅរ៍វិញ ដោយរក្សាម៉ោងពេល និង ទីតាំងនៅព្រែកកំពិសដដែល។ មូលហេតុនៃការផ្លាស់ប្ដូរនេះ គឺដោយសារតែប៉ុស្តិ៍លេខ៥ មានកម្មវិធីបង្កើតថ្មីៗ ហើយមិនតម្រូវអោយជាន់ជើងគ្នា។ ខាងក្រោមនេះ គឺជាសមាសភាពកីឡាករខ្មែរ និង បរទេស ដែលប៉ុស្តិ៍លេខ៥ បានប្រកាសអោយជួបគ្នា នៅថ្ងៃសៅរ៍ទី៦ មករា នេះ ដែលអាចចាត់ទុកថា គឺជាគូបើកឆាកសម្រាប់ដើមឆ្នាំ២០២៤ ហើយក៏ជាគូដែលបើកឆាកការប្ដូរកាលបរិច្ឆេទ ពីថ្ងៃអាទិត្យមកថ្ងៃសៅរ៍។ យោងតាមការប្រកាសនេះ អ្នកទស្សនាវិស័យប្រដាល់អន្តរជាតិនៅព្រែកកំពិស និង ទស្សនាតាមការ Live សូមទទួលជ្រាបជាព័ត៌មាន។