ការប្រកួតប្រដាល់ក្បាច់គុនខ្មែរ នៅសង្វៀនប៉ុស្តិលេខ៥ ព្រែកំពិស នៅថ្ងៃសៅរ៍ទី១៣ មករា ឆ្នាំ២០២៤នេះ កាន់តែធ្វើអោយអ្នកស្នេហាវិស័យប្រដាល់ជក់ចិត្តដិតអារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីអ្នកទាំងពីរបានវាយប្រហារគ្នាយ៉ាងអស់ដៃទៅវិញទៅមក ហើយកីឡាករកម្ពុជា ហ៊ុន ឈុតហេង បំបាក់កីឡាករថៃ Phat Youphin ដោយពិន្ទុ។
នេះគឺជាគូប្រកួតដែលជក់ចិត្តបំផុត ហើយក៏ជាគូប្រកួតដែលផ្ទុះការចាប់អារម្មណ៍ផងដែរ។ យ៉ាងណាមិញគូប្រកួតទាំងអន្តរជាតិ និង គូប្រកួតក្នុងស្រុកផ្សេងទៀត ក៏ជក់ចិត្តណាស់ដែរ ទម្រាំតែរកឃើញលទ្ធផលចាញ់ឈ្នះ។













