ការប្រកួតប្រដាល់ក្បាច់គុនខ្មែរ នៅសង្វៀនប៉ុស្តិលេខ៥ ព្រែកំពិស នៅថ្ងៃសៅរ៍ទី២០ មករា ឆ្នាំ២០២៤នេះ នៅតែធ្វើអោយអ្នកស្នេហាវិស័យប្រដាល់ជក់ចិត្តដិតអារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីកីឡាករទាំងកម្ពុជា និង ថៃទាំង៣គូសុទ្ធតែធ្វើអោយអ្នកទស្សនាមិនខកចិត្ត ដោយសារតែទម្រាំរកឃើញចាញ់ឈ្នះ គឺថាសុទ្ធតែប្រឹងអស់សមត្ថភាព។

ជាក់ស្ដែង យើងមកវិភាគត្រឹមតែគូមួយក្នុងចំណោមគូអន្តរជាតិទាំង រវាងកីឡាករ ម៉ន សាម៉េត និង កីឡាករថៃ Pan Phat គឺថាធ្វើអោយអ្នកទស្សនាជក់ចិត្តតាំងពីវិនាទីដំបូងតែម្ដង។មួយគូនេះ គឺលទ្ធផលស្មើប៉ុណ្ណោះ ប៉ុន្តែទម្រាំកំណត់បានលទ្ធផលមួយនេះ គឺថាទាំងបង្គោលក្រហមកម្ពុជា និង បង្គោលខៀវថៃ អត់មានភាគីខាងណាទម្លាក់ដៃអោយគ្នានោះទេ។

នេះគឺជាគូប្រកួតដែលជក់ចិត្តបំផុត ហើយក៏ជាគូប្រកួតដែលផ្ទុះការចាប់អារម្មណ៍ផងដែរ។ យ៉ាងណាមិញគូប្រកួតទាំងអន្តរជាតិ និង គូប្រកួតក្នុងស្រុកផ្សេងទៀត ក៏ជក់ចិត្តណាស់ដែរ ទម្រាំតែរកឃើញលទ្ធផលចាញ់ឈ្នះ។

LEAVE A REPLY

Please enter your comment!
Please enter your name here