នារាត្រីថ្ងៃទី 02 ខែ កុម្ភះ ឆ្នាំ2024 មុននេះ ការប្រកួតកីឡាប្រដាល់គុន ខ្មែរប៉ុស្តិ៍លេខ5 កាន់តែមានសន្ទុះនៃកំណើនអ្នកចូលទៅទស្សនាផ្ទាល់ នៅក្នុង Studio ព្រែកកំពឹស និង តាមការ Live ផ្ទាល់ច្រើនកុះករគួរឱ្យ កត់សម្គាល់។

អ្វីដែលកាន់តែកក្រើកសង្វៀនគុនខ្មែរនាសប្តាហ៍បើកទំព័រថ្មីនៃដើមខែកុម្ភះ នេះ គូប្រកួតអន្តរជាតិពិសេសៗចំនួន3ប្រទេសផ្សេងគ្នារួមមាន កម្ពុជា ថៃ និង ឡាវ ក្នុងរាត្រីថ្ងៃទី 02 នេះកាន់តែកក្រើក។ពិសេសគូទី2 ដែលកីឡាករកម្ពុជា រីវ៉ា សាវ៉េត មកពីក្លឹប មហិទ្ធិរិទ្ធមេសរថ រគុនខ្មែរខេត្តស្វាយរៀង នៃសមាគមកីឡាកងយោធពលខេមរភូមិន្ទ ប៉ះគ្នា ជាមួយនឹង កីឡាក SING YAI បានធ្វើឱ្យអ្នកទស្សនាផ្ទាល់នៅក្នុង Studio ស្រែកហ៊ោរកញ្ជ្រៀវកងរំពងដោយសារការបដាល់ចាប់តាំងពីតឹក ទី1រហូតដល់តឹកផ្តាច់ព្រ័ត្ត កីឡាករទាំងកម្ពុជា និង ឡាវ ហាក់មិនព្រលែង ដៃ និង មិនមានភាពហត់នឿយ។

ប៉ុន្តែជាលទ្ធផល គូអន្តរជាតិបើកឆាកនាខែថ្មីនេះកីឡាករ SING YAI មកពីប្រទេសឡាវហាក់មានព្រៀបជាងក៏ឡាករកម្ពុជាដោយអាចយក ជ័យជម្នះបាននៅក្នុងទឹកទី5 ដែលជាទឹកផ្តាច់ព្រ័ត្ត។យ៉ាងណាមិញសម្រាប់គូអន្តរជាតិផ្សេងទៀត នៅក្នុងសប្ដាហ៍នេះកីឡាករ កម្ពុជា ក៏បានយកឈ្នះកីឡាករមកពីប្រទេសថៃ ដែលជាលទ្ធផលដែល អ្នកស្នេហាវិស័យកីឡាហាក់រំភើប និង សង្រួមចិត្តមកវិញខណៈគូអន្តរជាតិ យើងកីឡាករកម្ពុជានៅតែអាចយកឈ្នះគូប្រកួតមកពីក្រៅប្រទេសបាន។

LEAVE A REPLY

Please enter your comment!
Please enter your name here