អ្នកទស្សនាមិនទាន់ទាំងបានមើលការប្រកួតក្ដៅភ្នែករវៀង គូរមិត្តភាពអន្តរជាតិទីមួយ កម្ពុជា-ថៃ កីឡាករ ធន់ អៀនឡេង មកពីមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ យកឈ្នះកីឡាករថៃ NOK KRAKCHIEP នៅឡើយផង ស្រាប់តែ ធន់ អៀន ឡេង បានផ្ដួលកីឡាករថៃ ត្រឹមតឹកទីមួយមិនទាំងគ្រប់នាទីផងមិនអាចឱ្យបន្តទៅទឹកទី២បាន។
គូប្រកួតអន្តរជាតិបើកឆាកសប្ដាហ៍ទីពីរ នាខែកុម្ភះនេះ ត្រូវបានគេចាត់ទុកថាជាគូប្រកួតដ៏កម្រមួយដែលមិនប៉ុន្មាននាទីផង ដៃគូម្ខាងអាចផ្ដួលដៃគូប្រកួតម្ខាងទៀតមិនអាចប្រកួតបន្តទៅទឹកបន្តបន្ទាប់បានទៀត។
កីឡាកខ្មែរ ធន់ អៀនឡេង មកពីមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ បានធ្វើឱ្យអ្នកទស្សនាពេញសង្វៀនប្រកួតកីឡាប្រដាល់ គុនខ្មែរ របស់ស្ថានីយ៍ទូរទស្សន៍កងយោធពលខេមរភូមិន្ទ ប៉ុស្តិ៍លេខ5 (ព្រែកកំពឹស) ពេញទាំង Studio ស្រែកហ៊ោកងរំពងយ៉ាងខ្លាំង និង មានមោទនភាព ក្រោយកីឡាករជើងខ្លាំងរូបនេះផ្ដួលគូប្រកួតមកពីប្រទេសថៃ ត្រឹមទឹកទី1 ដោយអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតភ្លាមៗដោយមិនអាចឱ្យបន្តទៅមុខទៀតបាន។
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2024/02/postnewscambodia.com-kh71.com-2024-02-11_10-06-57_046488-scaled.jpg?fit=2560%2C1440&ssl=1)