កាលពីរាត្រីថ្ងៃទី 17 ខែកុម្ភះ ឆ្នាំ2024 ថ្មីៗនេះ កម្មវិធីប្រកួត កីឡាប្រដាល់គុនខ្មែរ ប៉ុស្តិ៍លេខ5 បានចាប់គូប្រកួតមិត្តភាពអន្តរជាតិពីររូប គឺ កីឡាករគុនខ្មែរ ដែលមានរហ័សនាមថា រាជសីហ៍ មុខស្រស់ ម៉ន ព្រហ្មម៉ាញ មកពីក្លឹប មហិទ្ធិរិទ្ធមេសថូកគុនខ្មែរ ខេត្តស្វាយរៀង សមាគម កីឡាកងយោធពលខេមរភូមិន្ទ ឱ្យមកប៉ះគ្នាជាថ្មីដើម្បីសងសឹកជម្រះបញ្ជី ចាស់ជាមួយ នឹង កីឡាកមកពីប្រទេសថៃ NOENG TRAKARN (ត្រា កាណ) ដែលធ្លាប់ប៉ះគ្នានៅលើសង្វៀនម្តងរួចមកហើយ ប៉ុន្តែលទ្ធផល កាលពីពេលកន្លងទៅនោះគឺ រាជសីហ៍មុខស្រស់របស់កម្ពុជាយើង មិន អាចយកឈ្នះកីឡាករថៃបានដោយសន្លប់កាលពីការប្រកួតលើកមុន។

នៅក្នុងកម្មវិធីប្រកួតនាសប្ដាហ៍នេះ ក៏មានការចូលរួមទស្សនាផ្ទាល់ ពីសំណាក់ ឯកឧត្តម ឧត្តមសេនីទោ ខូវឆាយ អនុប្រធានទី1 សហព័ន្ធ កីឡាប្រដាល់គុនខ្មែរ និង ថ្នាក់ដឹកនាំកីឡាគុនខ្មែររបស់ស្ថានីយទូរទស្សន៍ ប៉ុស្តិ៍លេខ5ជាច្រើនរូបអញ្ជើញចូលរួម ញុំាងឱ្យកម្មវិធីកាន់តែពិសេស អម ដោយសម្រែកហ៊ោរកញ្ជ្រៀវកុះករពីអ្នកទស្សនាពេញសង្វៀនព្រែកកំពឹស។

នៅក្នុងជំនួបជាថ្មីម្តងទៀតនេះ ថ្វីបើគូប្រកួតទាំងពីរមិនអាចយកឈ្នះ ទៅលើដៃគូម្ខាងៗបានដោយលទ្ធផលស្មើរគ្នា តែអ្វីដែលអ្នកទស្សនា ជក់ចិត្តដិតអារម្មណ៍នោះគឺ ពីមួយទឹកចូលមួយទឹកអ្នកទាំងពីរបានធ្វើឱ្យ មានការកញ្ជ្រោលអារម្មណ៍អ្នកទស្សនាទាំងក្នុងការ Live ផ្ទាល់នៅលើ កញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ5 ព្រមទាំងអ្នកទៅទស្សនាផ្ទាល់ ជក់ចិត្ត ដិតអារម្មណ៍មិនហានដាក់ភ្នែក ព្រោះគ្រប់ស្នៀតវាយបកទៅវិញទៅមក របស់អ្នកទាំងពីរសុទ្ធតែពិសេសៗ និង ពិបាកធ្វើឱ្យគណកម្មការធ្វើការ ដាក់ពិន្ទុ ជាមួយនឹងសមត្ថភាពខ្លាំងរៀងៗខ្លួន។

ដូច្នេះកុំឱ្យខកខានក្នុងការតាមដានគូប្រកួតពិសេសៗ និង ការប្រកួត មិត្តភាពអន្តរជាតិនាពេលបន្តបន្ទាប់ទៀត សម្រាប់អ្នកស្នេហាវិស័យគុន ខ្មែរទាំងអស់ក៏អាចតាមដានបានតាម កម្មវិធីប្រកួតកីឡាប្រដាល់គុនខ្មែរ ជារៀងរាល់សប្តាហ៍បានតាមរយៈការ ផ្សាយផ្ទាល់នៅនៅលើផេកផ្លូវការ TV5 Cambodia រៀងរាល់ថ្ងៃ សៅរ៍ វេលាម៉ោង ៦ល្ងាចតទៅ ហើយ បងប្អូនក៏អាចមកទស្សនាផ្ទាល់បាន នៅសង្វៀនប៉ុស្តិ៍លេខ៥ ព្រែកកំពឹស ផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here