ជំនួបដ៏ក្ដៅគគុកនៅលើសង្វៀន ប្រដាល់គុនខ្មែរប៉ុស្តិ៍លេខ5 នៃគូពិសេស2គូប្រចាំសប្ដាហ៍ បានធ្វើឱ្យអ្នកទស្សនាជក់ចិត្ត និង ហ៊ោរកញ្ជ្រៀវពេញ Studio សង្វៀនព្រែកកំពឹស កាលពីរាត្រីថ្ងៃទី 24 ខែកុម្ភះ ឆ្នាំ2024មុននេះ។

គូពិសេសទី1 បើកឆាកនៃកម្មវិធី កីឡាករ ឆង ឈាងរ៉ាន់ មកពីក្លឹប សុភានូគុនខ្មែរ សមាគមកីឡារាជធានីភ្នំពេញ ប៉ះគ្នាជាមួយនឹង កីឡាករ ខុន សីហា មកពីក្លឹប នាគនាំសំណាងនរាយណ៍តេជៈគុនខ្មែរ សមាគមកីឡា ក្រសួងមហាផ្ទៃ បានអង្រួនសង្វៀនតាំងពីទឹកទី1រហូតដល់ទឹកផ្ដាច់ព្រ័ត្ត ដោយជាលទ្ធផល កីឡាករ ខុន សីហា បានយកឈ្នះកីឡាករ ឈន ឈាងរ៉ាត់ ដោយពិន្ទុនៅទឹកផ្ដាច់ព្រ័ត្ត។

ដោយឡែក គូពិសេសទី2 កីឡាករគុនខ្មែរ ជិន ចាង មកពីក្លឹប ឃ្លាំងមឿងកីឡា ខេត្តពោធិ៍សាត់ សមាគមកីឡាកងយោធពលខេមរភូមិន្ទ ប៉ះគ្នាជាមួយនឹង កីឡាករ សៀវ ង៉ុយ មកពីក្លឹប ដំរីងគុនខ្មែរ សមាគមកីឡា រាជធានីភ្នំពេញ បានធ្វើឱ្យអ្នកទស្សនាផ្ទាល់នៅសង្វៀនព្រែកកំពឹស និង តាមរយៈការ Live លើផេកផ្លូវការ ស្រែកហ៊ោទៅតាមចង្វាក់នៃការប្រកួតលើឆាកយ៉ាងសស្រាក់សស្រាំរហូតដល់ចប់ទឹកទី5។

ជាមួយនឹងទស្សនីយភាពនៃការវាយប្រហារដ៏ជក់ចិត្តនេះ គណៈកម្មការ និង ពិធីករ បានប្តកាសជាផ្លូវការថា នឹងឱ្យអ្នកទាំងពីប៉ះគ្នាជាថ្មីដើម្បីសងសឹកនៅលើសង្វៀននៅសប្ដាហ៍ក្រោយៗ បើទោះជាលទ្ធផលនៅក្នុងសប្ដាហ៍នេះបង្គោលក្រហម ឬ បង្គោលខៀវ ជាអ្នកទទួលជ័យជមន្នះក៏ដោយ។

ជាលទ្ធផលនៅក្នុងសប្ដាហ៍ទី4នៃខែកុម្ភះនេះ គូពិសេសទី2 រវៀង កីឡាករ ជិន ចាង ប្រកួតជាមួយនឹង កីឡាករ សៀវ ង៉ុយ គឺស្មើរគ្នា ដូច្នេះអ្នកទាំងពីរក៏នឹងត្រៀមខ្លួមជួបគ្នាជាថ្មីម្ដងទៀតនៅលើសង្វៀនប៉ុស្តិ៍លេខ5។ ដូច្នេះបើចង់ជ្រាបច្បាស់សូមកុំភ្លេចរង់ចាំតាមដានទស្សនាពីការប្រកាសគូពិសេសៗ និង គូអន្តរជាតិល្បីៗជាច្រើនទៀតនៅសប្ដាហ៍ក្រោយ នៅលើផេកផ្លូវការរបស់ TV5 Cambodia ឬ TV5 Sport News។

LEAVE A REPLY

Please enter your comment!
Please enter your name here