ជំនួបដ៏ក្តៅគគុកនៅលើសង្វៀន ប្រដាល់គុនខ្មែរប៉ុស្តិ៍លេខ5 នៃគូពិសេស ទី2ប្រចាំសប្តាហ៍ដោយយកីឡាករគុនខ្មែរ ជិន ចាង មកពីក្លឹប ឃ្លាំងមឿង កីឡា ខេត្តពោធិ៍សាត់ សមាគមកីឡាកងយោធពលខេមរភូមិន្ទ ប៉ះគ្នា ជាមួយនឹង កីឡាករ សៀវ ង៉ុយ មកពីក្លឹប ដំរីងគុនខ្មែរ សមាគមកីឡា រាជធានីភ្នំពេញ បានធ្វើឱ្យអ្នកទស្សនាផ្ទាល់នៅសង្វៀនព្រែកកំពឹស និង តាមរយៈការ Live លើផេកផ្លូវការ ស្រែកហ៊ោទៅតាមចង្វាក់នៃការប្រកួត លើឆាកយ៉ាងសស្រាក់សស្រាំរហូតដល់ចប់ទឹកទី5។

ជាមួយនឹងទស្សនីយភាពនៃការវាយប្រហារដ៏ជក់ចិត្តនេះ គណៈកម្មការ និង ពិធីករ បានប្តកាសជាផ្លូវការថា នឹងឱ្យអ្នកទាំងពីប៉ះគ្នាជាថ្មីដើម្បី សងសឹកនៅលើសង្វៀននៅសប្តាហ៍ក្រោយៗ បើទោះជាលទ្ធផលនៅក្នុង សប្ដាហ៍នេះបង្គោលក្រហម ឬ បង្គោលខៀវ ជាអ្នកទទួលជ័យជមន្ទះ ក៏ដោយ។

ជាលទ្ធផលនៅក្នុងសប្តាហ៍ទី4នៃខែកុម្ភះនេះ គូពិសេសទី2 រវាង កីឡាករ ជិន ចាង ប្រកួតជាមួយនឹង កីឡាករ សៀវ ង៉ុយ គឺស្មើរគ្នា ដូច្នេះ អ្នកទាំងពីរក៏នឹងត្រៀមខ្លួមជួបគ្នាជាថ្មីម្តងទៀតនៅលើសង្វៀនប៉ុស្តិ៍ លេខ5។ ដូច្នេះបើចង់ជ្រាបច្បាស់សូមកុំភ្លេចរង់ចាំតាមដានទស្សនាពី ការប្រកាសគូពិសេសៗ និង គូអន្តរជាតិល្បីៗជាច្រើនទៀតនៅសប្ដាហ៍ ក្រោយ នៅលើផេកផ្លូវការរបស់ TV5 Cambodia ឬ TV5 SportNews។

LEAVE A REPLY

Please enter your comment!
Please enter your name here