ឈុតឆាកប្រកួតរង្គើរសង្វៀន គូប្រកួតមិត្តភាពលក្ខណៈអន្តរជាតិខ្មែរ-ថៃ ក្នុងដើមសប្ដាហ៍ទី1 នៃខែ មីនា នេះ ជំនួបរវៀងកីឡាករ ខុន បូឡា មកពីក្លិប នាគនាំសំណាងនរាយណ៍តេជៈគុនខ្មែរ សមាគមកីឡា ក្រសួងមហាផ្ទៃ និង អ្នកលេងរន្ទះជើងឆ្លងដែនមកពីប្រទេសថៃ CHUOK NAMSEAP បានធ្វើឱ្យកក្រើកសង្វៀនជាថ្មីនៅស្ថានីយទូរទស្សន៍កងយោធពលខេមរភូមិន្ទ ប៉ុស្តិ៍លេខ5 (ព្រែកកំពឹស)នាល្ងាចថ្ងៃ សៅរិ៍ ទី02 ថ្មីៗនេះ។

ជំនួបដ៏ក្ដៅគគុកបើកឆាកនៅលើសង្វៀន ប្រដាល់គុនខ្មែរប៉ុស្តិ៍លេខ5 គូអន្តរជាតិប្រចាំសប្ដាហ៍ បានធ្វើឱ្យអ្នកទស្សនាជក់ចិត្ត និង ហ៊ោរកញ្ជ្រៀវពេញ Studio ព្រែកកំពឹស ខណៈមួយគូប្រកួតនេះបានបញ្ចេញស្នៀតខ្លាំងៗរៀងខ្លួនដើម្បីដណ្ដើមយកនូវពិន្ទុ និង ជ័យជម្នះ។

ជាលទ្ធផល ខុន បូឡា បានប្រើស្នៀតរន្ទះជើងពិសេសៗផ្ដួលគូប្រកួតលាន់សូរផូងៗម្ដងជាពីរដង និង យកឈ្នះកីឡាករ មកពីប្រទេសថៃដោយពិន្ទុ នៅទឹកទី5 ដែលជាទឹកផ្ដាច់ព្រ័ត្ត ធ្វើឱ្យអ្នកទស្សនាមានក្ដីរំភើន ខណៈកីឡាករកម្ពុជាយើងទទួលបានជ័យៈម្នះនៅក្នុងគូបើកឆាកអន្តរជាតិក្នុងសប្ដាហ៍ថ្មីនេះ។

សម្រាប់ព័ត៌មានលម្អិត ប្រិយមិត្តអ្នកសេ្នហាវិស័យកីឡាប្រដាល់គុនខ្មែរ កុំភ្លេចរង់ចាំតាមដានទស្សនាពីការប្រកាសគូពិសេសៗ និង គូអន្តរជាតិល្បីៗជាច្រើនទៀតនៅសប្ដាហ៍ក្រោយ នៅលើផេកផ្លូវការរបស់ TV5 Cambodia ឬ TV5 Sport News រៀងរាល់ចុងសប្ដាហ៍ថ្ងៃសៅរិ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here