កម្មវិធីប្រកួតកីឡាប្រដាល់ គុនខ្មែរ ប៉ុស្តិ៍លេខ5 ដែលរៀបចំឡើងដោយ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ កាលពីរាត្រីថ្ងៃទី 09 ខែ មីនា ឆ្នាំ 2024 ក្នុងសប្ដាហ៍ទី2 នេះ កាន់តែធ្វើឱ្យអ្នកទស្សនាជក់ចិត្ត និង ស្រែកហ៊ោកញ្ជ្រៀវពេញ Studio នៅសង្វៀន ព្រែកកំពឹស។

គូឯក មិត្តភាពអន្តរជាតិ នៅក្នុងសប្ដាហ៍នេះ ជំនួបរវៀងកីឡាករ សោម វិឆ័យ មកពីក្លិប វិបុលរិទ្ធខណ្ឌពោធិ៍សែនជ័យ សមាគមកីឡាក្រសួងមហាផ្ទៃ ប្រកួតជាមួយនឹង CHHUOK MONGKUN កីឡាករមកពីប្រទេសថៃ។ ជារឿងគួរឱ្យសោកស្ដាយខណៈឈុតឆាកប្រយុទ្ធនៅលើសង្វៀនកំពុងតែកញ្ជ្រោលភ្នែកអ្នកទស្សនាឱ្យជក់ចិត្ត កីឡាករ កម្ពុជា បានបង្ករភាពឈឺចាប់ចំតំបន់ហាមឃាត់ដល់កីឡាករថៃដោយអចេតនា ធ្វើឱ្យ ដៃគូប្រកួតមិនអាចបន្តទៅមុខទៀតបាន ដោយបញ្ចប់នៅត្រឹមទឹកទី2 តែប៉ុណ្នោះ។

ឆ្លងកាត់ការវិនិច្ឆ័យ និង សង្កេតមើលម្ដងហើយម្ដងទៀងចំពោះសកម្មភាពវាយប្រហារគ្នារវៀងគូប្រកួតទាំង2 គណកម្មការក៏បានសម្រេចដាក់ពិន្ទុយ៉ាងសុក្រឹតដោយ ជាលទ្ធផលគូមិត្តភាព កម្ពុជា-ថៃ គូនេះ កីឡាករថៃ ទទួលបានជ័យជម្នះដោយពិន្ទុនៅក្នុងសប្ដាហ៍នេះ បើទោះជា CHHUOK MONGKUN មិនអាចបន្តការប្រកួតត្រឹមទឹកទី2តទៅទៀត និង ជាការបង្ករភាពឈឺចាប់ដោយអចេតនាពីកីឡាករខ្មែរ សោម វិឆ័យ យ៉ាងណាក៏ដោយ តែនេះជាច្បាប់នៅក្នុងវិស័យគុនខ្មែរមិនអាចប្រកែកបានទេ។

ថ្វីបើនៅលើសង្វៀននារាត្រីនេះ កីឡាករកម្ពុជាធ្វើបានយ៉ាងល្អគ្រប់ស្នៀតជាមួយនឹងក្បាច់តបតទៅវិញទៅមកមិនប្រដាក់ដៃជាមួយនឹងកីឡាករថៃ តែការបង្ករភាពឈឺចាប់នៅតាមតំបន់ហាមឃាត់ទៅលើកីឡាករដែលជាដៃគូ នោះមិនមែនជារឿងត្រឹមត្រូវនោះទេ ដែលជាហេតុធ្វើឱ្យគណៈកម្មការកាត់សេចក្ដីឱ្យកីឡាករខ្មែរចាញ់ និង ធ្វើការព្រមានចំៗចំពោះ សោម វិឆ័យ តែម្ដង។


ជាក់ស្ដែងថ្វីបើវាគ្រាន់តែជាការធ្វេសប្រហែសរបស់កីឡាករ សោម វិឆ័យ លើកនេះ បង្ករឱ្យមានគ្រោះថ្នាក់ដោយចៃដន្យចំពោះកីឡាករថៃ ដោយអចេតនា តែរូបភាពនៅលើសង្វៀនលើកនេះ ក៏ជាគម្រូដ៏គួឱ្យកត់ចំណាំចំពោះកីឡាករ ឬ គូប្រកួតដ៏ទៃទៀតគួរតែរៀនសូត្រតាម និង ត្រូវតែមានបម្រុងប្រយ័ត្នខ្ពស់ជានិច្ចចំពោះឆ្នៀតនីមួយៗដែលត្រូវតតាំងជាមួយនឹងដៃគូ ជៀសវៀងមានបញ្ហានៅលើសង្វៀន ក៏ដូចជារងការព្រមានចូលក្នុងបញ្ជីរខ្មៅពីគណកម្មការ។

LEAVE A REPLY

Please enter your comment!
Please enter your name here