ប្រដាល់គុនខ្មែរ គូមិត្តភាពអន្តរជាតិលំដាប់ប្រទេស កម្ពុជា-អ៊ីរ៉ង់ ជំនួបត្រឹមតែ3ទឹកប៉ុណ្នោះរវៀងគូឯកប្រចាំសប្ដាហ៍ទី3 ក្នុងខែ មីនា កីឡាករកម្ពុជារហ័សនាម ជាងកាត់សក់កន្ត្រៃមាស ព្រំ សំណាង ប៉ះគ្នាជាមួយនឹង ដំរីសឆ្លងទ្វីបមកពីប្រទេសអ៊ីរ៉ង់ ខៃវ៉ាន សូលៃម៉ានី ( KEIVAN SOLEIMANI ) ប្រកួតក្នុងប្រភេទទម្ងន់ 80Kg។

នេះមិនមែនជាលើកទីមួយនោះឡើយដែលកីឡាករ ព្រំសំណាង អាចផ្ដួលគូប្រកួតថ្នាក់អន្តរជាតិនោះទេ ខណៈខ្ញីចាស់រូបនេះធ្លាប់បានវាយឈ្នះកីឡាថៃ នៅក្នុងព្រឹត្តិការណ៍ Thai Fight ហើយថ្មីៗនេះកាលពីពាក់កណ្ដាលខែកុម្ភះ ឆ្នាំ2024កន្លងទៅថ្មីៗនេះលោកក៏បានយកឈ្នះកីឡាករថៃ MOEURN A.KHOM នៅសង្វៀនប៉ុស្តិ៍លេខ5ម្ដងរួចមកហើយ ដែលជារូបភាពដ៏មានមោទនភាពហើយប្រជាជនខ្មែរមានក្ដីរំភើប និង មិនអាចបំភ្លេចបាននូវសម្មិទ្ធិផលរបស់ ព្រំ សំណាង ព្រមទាំងទទួលស្គាល់ពីភាពអស្ចារ្យរបស់លោកផងដែរ។

រយៈពេលប្រកួត៣ទឹករបស់គូនេះ គេកត់សម្គាល់ថាកីឡាករម្ខាងៗមិនសំចៃដៃ ឬ ទុកមុខអោយគ្នានោះទេ ដែលនេះអាចមកពីអ្នកទាំងពីរមានគោលដៅតែមួយគឺចង់ឈ្នះរៀងៗខ្លួន។ បង្គោលក្រហម ព្រំ សំណាង ដែលជាកីឡាករជើងខ្លាំង និង មានប្រវត្តិធ្លាប់ខ្លាំងស្ទើរគ្រប់សង្វៀនមកហើយត្រូវគេឃើញបញ្ចេញសមត្ថភាពកាន់តែខ្លាំង និង នៅតែឱបឈ្មោះជាអ្នកឈ្នះនៅលើសង្វៀនប៉ុស្តិ៍លេខ5ជាថ្មីម្ដងទៀតជាមួយនឹងដៃគូមកពី អ៊ីរ៉ង់។

បើទោះជាកីឡាករមកពី អ៊ីរ៉ង់ ខៃវ៉ាន សូលៃម៉ានី ( KEIVAN SOLEIMANI ) រូបនេះមិនអាចយកឈ្នះលើអ្នកលេងកន្ត្រៃមាស ព្រំ សំណាង នៅលើសង្វៀនលើកនេះ ប៉ុន្តែលេចឮដំណឹងថា ខៃវ៉ាន់ អាចនឹងមានឱកាសជាថ្មីម្ដងទៀតដើម្បីមកប្រកួតនៅប្រទេសកម្ពុជា ដណ្ដើមខ្សែក្រវ៉ាត់ នៅកំឡុងខែ ឧសភា ឆាប់ៗខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា កីឡាករ ព្រំ សំណាង មានប្រវត្តិឡើងសង្វៀនប្រកួតបូករួមទាំងជាមួយគូជាតិ និង អន្តរជាតិ ចំនួន 172 ដង ឈ្នះរហូតដល់ទៅ 156 ដង ចាញ់ 13ដង ស្មើរ 03ដង និង ផ្ដួលគូប្រកួតឱ្យសន្លប់ 69ដង។

LEAVE A REPLY

Please enter your comment!
Please enter your name here