នារាត្រីថ្ងៃទី 25 ខែ មិថុនា ឆ្នាំ 2024 មុននេះ កម្មវិធីប្រកួតប្រដាល់គុនខ្មែរប៉ុស្តិ៍លេខ5 សហការណ៍ជាមួយនឹង សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បាននាំយកនូវផ្ទាំងទស្សនីយ៍ភាពប្រដាល់គ្រប់រស់ជាតិសារជាថ្មីម្ដងទៀតហើយមានទាំងប្រភេទប្រដាល់ ហ្គង់ម្រាម គូប្រកួតអំបោះឆៅ និង ប្រភេទប្រដាល់ Kick Boxing នៅលើសង្វៀនតែមួយនៅក្នុងសប្ដាហ៍ទី2 ប្រចាំខែ មិថុនា នេះ។

នៅក្នុងសប្ដាហ៍នេះផងដែរ វត្តមានកីឡាករ កីឡាការិនី ដែលសុទ្ធសឹងតែមានបទពិសោធន៍នៅលើសង្វៀនមិនតិចដង និង ថ្វីដៃនៅក្នុងការប្រកួតក៏មិនធម្មតា ។ ថ្វីបើការប្រកួតទាំង7គូ មានតែ3ទឹក ប៉ុន្តែឈុតឆាកនៃការប្រកួតហាក់មិនសំចៃដៃ ដោយកីឡាករម្ខាងៗសុទ្ធសឹងតែប្រឹងអស់ពីលទ្ធភាព និង បញ្ចេញគ្រប់ស្នៀតវាយបកខ្លាំងៗរៀងខ្លួនសឹងមិនអាចបញ្ចប់ទឹកបាន ធ្វើឱ្យអ្នកទស្សនាផ្ទាល់មានការរំជួលចិត្ត ស្រែកហ៊ោកញ្ជ្រៀវពេញស្ទូឌីយោ។

ខាងក្រោមនេះគឺជាគូប្រកួតជម្រើស ទាំងជាតិ និង គូអន្តរជាតិល្បីៗ៖

🤜 គូមិត្តភាពទី១ នីរិទ្ធី តុងលី Vs ខាំ ពិសិដ្ឋ
🤜 គូមិត្តភាពទី២ ខាំ ម្ទេសទុំ Vs ធន់ ចាន់ណា
🤜 គូមិត្តភាពទី៣ ថា សារុន Vs ចាត់ សីហា
🤜 គូមិត្តភាពទី៤ រិទ្ធី សុភាព Vs ទូច ប្រុសណុច
🤜 គូមិត្តភាពអន្តរជាតិទី៥ វី ស្រីឆាយ Vs នេហ្គីន សាហ៊ីនហ្វា (អ៊ីរ៉ង់)
🤜 គូមិត្តភាពអន្តរជាតិទី៦ ទូច ដេវីត ម្ចាស់មេដាយមាសស៊ីហ្គេម Vs ផេត ណៈរីន (ថៃ)
🤜 គូមិត្តភាពអន្តរជាតិទី៧ រិន សារ័ត្ន Vs ហ្វា សាក់វ៉ាង (ថៃ)

ហើយអ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះគឺ ការប្រកួតគូមិត្តភាពអន្តរជាតិ មិនថា ខ្មែរ-អ៊ីរ៉ង់ និង ខ្មែរ-ថៃ កីឡាករ កីឡាការិនី របស់កម្ពុជាយើងបានវាយផ្ដាច់យកជ័យជម្នះគ្រប់ៗគូតែម្ដង ដែលជាលទ្ធផលដ៏កម្រ រកបាននៅលើសង្វៀនប្រដាល់លក្ខណៈអន្តរជាតិមួយនេះ។

កម្មវិធីប្រកួតកីឡាប្រដាល់ គុនខ្មែរប៉ុស្តិ៍លេខ5 ក៏នឹងមាន ផ្សាយផ្ទាល់នៅលើកកញ្ចក់ទូរទស្សន៍ TV5 រៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង ៦:០០នាទីល្ងាចតទៅ ហើយ បងប្អូនក៏អាចទៅទស្សនាផ្ទាល់ដល់ស្ទូឌីយោ នៅសង្វៀនប៉ុស្តិ៍លេខ៥ ព្រែកកំពឹស ឬ ទស្សនាតាមការ Love ផ្ទាល់លើផេកផ្លូវការ TV5 Cambodia ផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here