សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និង ស្ថានីយ៍ទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ5 បានសហការណ៍គ្នានាំយកនូវផ្ទាំងទស្សនីយ៍ភាពប្រដាល់គុនខ្មែរជារៀងរាល់សប្ដាហ៍នៅឯសង្វៀនព្រែកកំពឹស ជាមួយនឹងគូប្រកួតល្បីៗខ្លាំងៗ មានថ្វីដៃ និង កេរ្តិ៍ឈ្មោះច្រើនប្រកួត។ នៅក្នុងសប្ដាហ៍ទី3 ថ្ងៃទី 22 ខែ មិថុនា នេះសង្វៀនគុនខ្មែរប៉ុស្តិ៍លេខ5 កាន់តែសម្រិតសម្រាំងជ្រើសយកគូប្រកួតកម្រិតអន្តរជាតិមកពីប្រទេស ចិន រហូតទៅដល់3គូនៅក្នុងសប្បាហ៍នេះឱ្យប៉ះជាមួយនឹងកីឡាករជើងខ្លាំងក្នុងប្រទេសកម្ពុជាយើង។

ក្រឡេកមកមើលគូប្រកួតមិត្តភាពក្នុងស្រុកវិញក៏មិនធម្មតា ដោយគូពិសេសទី3ក្នុងសប្ដាហ៍នេះ បង្គោលខៀវកីឡាករ រិទ្ធ ភារម្យ មកពីក្លិប គុជសាសរគុនខ្មែរ សមាគមកីឡាក្រសួងមហាផ្ទៃ ប៉ះគ្នាជាមួយនឹង បង្គោលក្រហមកីឡាករ លីន សុភ័ណ្ឌ កូនសិស្សនៃក្លិប បូរីរាជសីហ៍មានរិទ្ធ នៃសមាគមកីឡាកងយោធពលខេមរភូមិន្ទ បានមកអង្រួនសង្វៀនរហូតអ្នកទស្សនាមិនរំពឹងថាអាចប្រកួតចប់ទឹកនោះឡើយ ដោយសារកីឡាករទាំងពីរបាក់កម្លាំងសឹងសន្លប់រៀងៗខ្លួនចាប់តាំងពីទឹកទី1 ប៉ុន្តែអ្នកទាំងពីរហាក់ចង់ចាញ់ឈ្នះរៀងៗខ្លួនក្រោកមកតស៊ូរហូតចប់ទឹកសឹងមិនគួរឱ្យជឿ។

កីឡាករបង្គោលខៀវ លីន សោភ័ណ្ឌ ហាក់បាក់កម្លាំងរហូតតឱ្យអាជ្ញាកណ្ដាលរាប់មុននៅក្នុងទឹកទី1 តែក៏ក្រោកមកវិញសម្រុកមិនដកដៃផ្ដួលគូប្រកួតស្ទើតែសន្លប់នៅទឹកទី2វិញ ប៉ុន្តែ កីឡាករ រិទ្ធ ភារម្យ តស៊ូមិនតស៊ូមិនបោះបង់ឱកាសស្ទុះមកប្រយុទ្ធវិញទាំងស្មារតីមិននឹងន៎បហរកួតសឹងមិនចប់ទឹកទី3ដែលជាទឹកផ្ដាច់ព្រ័ត្ត ក្នុងការប្រកួត ហ្គង់ចេញម្រាម ប្រភេទទម្ងន់ 60 គីឡូក្រាម។

ជាលទ្ធផលមួយគូនេះមិនអាចយកឈ្នះគ្នាបាននោះឡើយខណៈគណៈកម្មការបានដាក់ពិន្ទុឱ្យយ៉ាងសុក្រិតឱ្យកីឡាករទាំងពីរស្មើរគ្នា តែសង្កេតឃើញថាមួយគូនេះពិតជាអស្ចារ្យប្រចាំសប្ដាហ៍ខណៈការវាយគ្នាសឹងមិនដកដៃបែកញើសខ្ចាយរហូតអាជ្ញាកណ្ដាលឃាត់មិនឈ្នះ មិនតែប៉ុណ្នោះក៏មានបង្កររបួសស្នាមទាំងសងខាងគ្មាននរណាចុះពីលើសង្វៀនដើរត្រង់ផ្លូវនោះឡើយ។

ខណៈកាលពីសប្ដាហ៍មុនៗសង្វៀនប៉ុស្តិ៍លេខ5ក៏បាននាំយកនូវកីឡាករមកពីបណ្ដារប្រទេសចំនួន4 មានដូចជាប្រទេស អ៉ីរ៉ង់, ចិន, ឡាវ និង រុស្ស៉ី ឱ្យប៉ះគ្នាជាមួយកីឡាករកម្ពុជាយើងនៅក្នុងថ្ងៃតែមួយយ៉ាងកក្រើក។ ក្នុងនោះផងដែរវត្តមានម្ចាស់អាវមាសTV5 កីឡាករ ឡឹក វិបុល ក៏បានធ្វើឱ្យអ្នកស្នេហាវិស័យគុនខ្មែរញញឹមបិទមាត់មិនជិតជាមួយនឹងជ័យជម្នះក្រោយប៉ះគ្នាជាមួយនឹងកីឡាករបកពីប្រទេសឡាវ ខណៈថ្វីដៃក្នុងការប្រើស្នៀតប្រយុទ្ធហាក់មិនថមថយនោះឡើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here