កាលពីថ្ងៃទី២១ កក្កដា ឆ្នាំ២០២៤ សហព័ន្ធកីឡាបេស្បលហ្វាយកម្ពុជា បានបើកការប្រកួតយ៉ាងអធឹកអធមនៅផ្សារទំនើប K-Mall ដោយមានវត្តមានភ្ញៀវកិត្តិយស អ្នកទស្សនា និង សិល្បករសិល្បការិនីយ៉ាងច្រើនកុះករចូលរួម។ ការប្រកួតនេះ គឺដើម្បីផ្សព្វផ្សាយ អោយកាន់តែមានការស្គាល់ និង ដឹងពីកីឡាបេស្បលហ្វាយ ដែលកម្ពុជាទើបតែបង្ហាញរូបរាង និង ដើម្បីអោយមានការគាំទ្រក្នុងស្រទាប់មហាជន ជាការលើកទឹកចិត្តដល់កីឡាករ និង កីឡាការិនីអោយផុសផុល។

លោក ឆែម ដារ៉ា ប្រធានសហព័ន្ធ បានលើកឡើងថា នេះគឺជាបេសកកម្មប្រកួតមិត្តភាព ដើម្បីបំផុស និង ផ្សព្វផ្សាយដល់កីឡាបេស្បលហ្វាយ ហើយលោកពិតជាបង្ហាញនូវមោទនភាព ដែលការប្រកួតនៅផ្សារទំនើប K-Mall នេះ កាន់តែមានការគាំទ្រខ្លាំងឡើង ហើយក៏សម្ដែងនូវការអរគុណផងដែរ ដែលសិល្បករគ្រួសារតារាកម្ពុជា បានចូលរួមផ្សព្វផ្សាយ និង ជាការលើកទឹកចិត្ត អោយយុវវ័យក្នុងវិស័យបេស្បលហ្វាយ កាន់តែស្រលាញ់កីឡា។ លោកក៏អរគុណផងដែរ ដល់ដៃគូស្ពុនស័រ ដែលជួយការប្រកួតមួយនេះ តាមរយះគ្រួសារតារាកម្ពុជា ដែលអាចអោយសហព័ន្ធមានលទ្ធភាពរៀបចំការប្រកួត និង មានលទ្ធភាពផ្ដល់ជារង្វាន់ដល់អ្នកឈ្នះ។ លោកក៏ថ្លែងអំណរគុណផងដែរ ដល់ផ្សារទំនើប K-Mall ដែលផ្ដល់ទីតាំងអោយរៀបចំ ដែលនេះគឺជាការរួមចំណែកដ៏ធំ ក្នុងការបំផុស និង ផ្សាយអោយស្គាល់ថា អ្វីទៅជាកីឡាបេស្បលហ្វាយ។

លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា អ្នកដឹកនាំសិល្បករប្រមាណ៣០នាក់ អោយទៅចូលរួមគាំទ្រ និង បានគៀងគរម្ចាស់ជំនួយមួយចំនួនអោយផ្ដល់ជាស្ពុនស័រជួយដល់កម្ពុជា បានលើកឡើងថា បេស្បលហ្វាយ គឺជាកីឡាថ្មី ដែលទើបតែមានវត្តមាននៅក្នុងប្រទេសកម្ពុជា ហើយនេះគឺជាកីឡាតែមួយគត់ ដែលក្នុងពេលលេង មានប្រុស៣នាក់ស្រី២នាក់ ដែលបង្ហាញពីសមភាពយេនឌ័រ ដែលជាមូលហេតុដែលគ្រួសារតារាកម្ពុជា ចូលរួមជ្រោមជ្រែង។ លោកក៏ថ្លែងអំណរគុណដល់ស្ពុនស័រទាំងអស់ ដែលជួយសហព័ន្ធតាមរយះរូបលោក ដែលកម្លាំងចូលរួមទាំងនេះ គឺសុទ្ធតែជាការជំរុញដ៏ធំ លើកទឹកចិត្តដល់កីឡាករ ។

គួរបញ្ជាក់ផងដែរ កម្មវិធីប្រកួតដែលបានធ្វើឡើងនេះ ក្រៅពីមានការផ្ដល់ទីតាំងដោយផ្សារទំនើប K-Mall ក៏មានការស្ពុនស័រយ៉ាងពិសេស ដោយក្រុមហ៊ុនសាប៊ូកក់សក់ Jensssy ដោយលោកស្រី កែវ ម៉ានិច ក៏បានផ្ដល់នូវឈុតសាប៊ូ ជារង្វាន់លើកទឹកចិត្តដល់ក្រុមអ្នកឈ្នះក្នុងមួយឈតផងដែរ។ ការប្រកួតទាំងមូល ក៏កើតពីការចូលរួមស្ពុនស័រ ដោយមជ្ឈមណ្ឌលកែសម្ផស្ស សាយរះ នៅក្បែរផ្សារត្រពាំងថ្លឹង, ដោយលោកជំទាវ រីយ៉ាត្រាណេ សមាជិកគ្រួសារតារាកម្ពុជា, ដោយណារ៉ាបាយឆាក្ដាម របស់លោក Van Thou, ដោយលោកជំទាវឧកញ៉ា កាំង ហ្គិចសៀម, ដោយចុងភៅចិនសួង ដោយ Pasta Corner និង សារព័ត៌មាន ផ្ទះតារា។

LEAVE A REPLY

Please enter your comment!
Please enter your name here