ឆាបៗនេះម្ចាស់មកុដចក្រវាឡ២០២២កម្ពុជា ហង្ស ម៉ានីតា នឹងឡើងទៅអាមេរិកប្រកួតព្រឹត្តិការណ៍បវរកញ្ញាចក្រវាឡពិភពលោកលើកទី៧២។ ប្លែកទៀតនោះ អតីតបវរកញ្ញាកម្ពុជាយើង៤រូប ត្រូវបានផ្តល់សិទ្ឋិអោយហោះទៅអមដំណើរជាមួយដែរ ដើម្បីបានចូលរួមកម្មវិធី និងបានឱកាសផ្តល់កម្លាំងចិត្តអោយសិស្សប្អូនហង្ស ម៉ានីតា បន្តយកឈ្នះសាងភាពលេចធ្លោ។

ឆ្នាំនេះកូនពៅ មានបងៗទាំង 4ជំនាន់នៃ Miss Universe Cambodia ចាំទៅជួយផ្ដល់កម្លាំងចិត្ដដល់USAសង្ឃឹមថាហង្សម៉ានីតា នឹងបំបែកប្រវត្តិសាស្រ្តជាលេីកដំបូងជូនកម្ពុជាជាលេីឆាកMiss Universe 2022 ។នាងទទួលបានការហ្វឹកហាត់ខ្លាំងណាស់ពីគ្រូជំនាញៗ រាប់តាំងពីប្រទេសហ្វីលីពីន ឥណ្ឌា និងការជួយលើកទឹកចិត្តខ្លាំងពីថៅកែហាងពេជ្រ លោក ចិន សំណាងក៍ដុតដៃជើងខ្លាំងណាស់ដែរ ព្រោះជឿជាក់នាង និងសមត្ថភាពរបស់តួឯកនេះផងដែរ។

ហង្ស ម៉ានីតា ជាម្ចាស់មកុដជ័យលាភីMiss Universe Cambodia 2022 ឆ្នាំ២០២២ ។បេក្ខភាពរូបនេះសាកសមខ្លាំងក្នុងការគ្រងតំណែងដ៍អស្ចារ្យនេះព្រោះនាងមានរូបសម្រស់ស្រស់ស្អាត ចំណេះដឹងក៍ខ្ពស់ ហើយអាចនិយាយភាសារបារាំង និងអង់គ្លេសបានយ៉ាងស្ទាត់តែម្ដង ហេតុនេះហើយការចេញទៅប្រកួតនៅអាមេរិកនាពាក់កណ្ដាលខែមករាឆ្នាំ២០២៣ ខាងមុខនេះមហាជនជឿរជាក់ថានាងនឹងធ្វើឲ្យពិភពលោក ភ្ញាក់ផ្អើល។បងៗទាំង៤ ដែល មាន រឿន ណាត សំណាង អេលីណា រ៉េតត សារីតា ងិន ម៉ារ៉ាឌី បានចូលរួមពិតជាជម្រុញអោយរៀមប្អូនមានកម្លាំងចិត្តដើម្បីយកភាពលេចធ្លោជូនមាតុភូមិ។

LEAVE A REPLY

Please enter your comment!
Please enter your name here