មកទល់ម៉ោងនេះ គូរពិសេសរបស់ស្ថានីTV5 រវាង កីឡាក តាំង សីហា បង្គោលក្រហម និង ម៉េត បូរិន កីឡាកបង្គោលខៀវ ធ្វើអោយត្រូវអ្នកតាមដានទស្សនា កាលពីថ្ងៃទីអាទិត្យទី26 វិច្ឆិកា កន្លងទៅ ចាត់ទុកថាគឺជាគូពិសេសដែលល្អមើល និង វាយគ្នាទៅវិញទៅមក ដែលធ្វើអោយអ្នកទស្សនាជក់ចិត្តតាំងពីដើមទឹក ដល់រកឃើញលទ្ធផល។ ជាមួយនឹងលទ្ធផលកីឡាកបង្គោលខៀវ ម៉េត បូរិន យកឈ្នះតាំង សីហាបង្គោលក្រហម ដោយពិន្ទុ រឹតតែធ្វើអោយអ្នកណាៗ ក៏សរសើរថាប៉ុស្តិ៍លេខ៥ ពូកែជ្រើសរើសកីឡាករ ស្របពេលអ្នកគាំទ្រ ក៏ចង់ឃើញគណកម្មការប្រដាល់ ប៉ុស្តិ៍លេខ៥ អោយពួកគេជួបគ្នាជាថ្មីឆាប់ៗ ដើម្បីចង់ដឹងថាបើជួបគ្នាលើកក្រោយ ល្អមើលបែបនឹងទៀតឬទេ?

អ្នកទស្សនាជាច្រើនយល់ថា ប៉ុស្តិ៍លេខ៥ កំពុងលើកស្ទួយ និងលើកទឹកចិត្តអ្នកប្រដាល់គុនខ្មែរ កាន់តែល្អជាងមុន ដោយមិនជ្រើសតែអ្នកខ្លាំងដដែលៗ អោយឡើងប្រកួតយកតែលុយ ហើយកីឡាករដែលស្ថាប័ននេះជ្រើសមកមួយៗ គឺមានល្បីខ្លាំង ល្បីហើបៗ និង មិនសូវល្បីតែម្ដង តែបើនិយាយពីសមត្ថភាពប្រកួត គឺថាជក់ចិត្ត។

មិនយូរនោះទេ ដោយសារតែប៉ុស្តិ៍លេខ៥ ធ្លាប់មានប្រវត្តិរៀបចំប្រដាល់អន្តរជាតិ ដែលមានលក្ខណៈជាការប្រកួត ដណ្ដើមខ្សែក្រវាត់បែបនេះកក្រើកៗច្រើនលើកមកហើយ ដែលច្បាស់ណាស់ថា មិនយូរប៉ុន្មានគឺព្រឹត្តិការណ៍ដ៏កក្រើកមួយ នឹងកើតឡើងនៅប៉ុស្តិ៍លេខ៥ ដែលនឹងផ្ដល់អោយកីឡាករកម្ពុជា មានឱកាសបានបញ្ចេញសមត្ថភាព ហើយអាចទទួលបានតម្លៃខ្លួនខ្ពស់ពីការប្រកួត។

LEAVE A REPLY

Please enter your comment!
Please enter your name here