កាលពីថ្ងៃទី10.ខែតុលា ឆ្នាំ2023មុននេះ ក្រុមហ៊ុនសេងហាន ខូអិលធីឌី បានសម្រេចចុះអនុស្សារណ:យោគយល់គ្នា (MOU) ជាផ្លូវការ ជាមួយក្រុមហ៊ុន Oppa Nuna Beauty Cosmetics Co..LTD & SENG HAN Co.LTD ដែលជាក្រុមហ៊ុននាំចូលផលិតផលគ្រឿងសំអាង ពីប្រទេសកូរ៉េសុទ្ធ100% យ៉ាងអធឹកអធម ដោយមានសិល្បករ និង ភ្ញៀវកិត្តិយសចូលរួមយ៉ាងច្រើនកុះករ។ MOU ដែលបានធ្វើឡើងនេះ ក្នុងបំណង២សំខាន់ៗ ទី២ ក្រុមហ៊ុនកូរ៉េ ត្រូវទទួលផ្គត់ផ្គត់រាល់គ្រឿងសម្អាង ដែលមានគុណភាពល្អជូនដល់ក្រុមហ៊ុនសេង ហើយក្រុមហ៊ុនសេងហាន ជាអ្នកចែកចាយក្នុងនាមជាដៃគូ ដោយកិច្ចព្រមព្រៀងនេះ គឺមានរយៈពេល៥ឆ្នាំ។
លោកជំទាវ ម៉ៃ សុម៉ាលី គឺជាតំណាងអោយក្រុមហ៊ុនសេងហាន ហើយក្រុមហ៊ុន អូបប៉ានូណា តំណាងដោយលោក ម៉ៅ អាលរីក ដែលជាអគ្គនាយកក្រុមហ៊ុន។ ក្នុងនោះក៏មានវត្តមាន BA សំខាន់ៗ ដែលរួមមាន លោកស្រី ចៅ មូលី ម្ដាយអ្នកនាង ចន ច័ន្ទលក្ខិណា និង តារាជាអ្នកតំណាងផ្សេងទៀត ចូលរួមជាសាក្សីផងដែរ។
លោកជំទាវ ម៉ៃ សុម៉ាលី អគ្គនាយិកាក្រុមហ៊ុនសេងហាន បានលើកឡើងថា នេះជាលើកទី១ ដែលក្រុមហ៊ុនសម្រេចចិត្តចាប់ដៃជាមួយក្រុមហ៊ុនផ្សេង ខណៈដែលក្រុមហ៊ុនក៏ទទួលជោគជ័យ ក្នុងវិស័យអនឡាញច្រើនឆ្នាំមកហើយ។ ហេតុផលនៃការសហការ គឺដោយសារតែក្រុមហ៊ុន Oppa Nuna គឺជាផលិតផលសុទ្ធរបស់កូរ៉េ១០០ភាគរយ តែម្ចាស់ក្រុមហ៊ុនបានយកចំណេញតិច ដែលអាចអោយអ្នកមានតម្រូវការផលិតផលកូរ៉េ អាចប្រើប្រាស់បាន។ ទី២ក្រុមហ៊ុនសេងហាន កន្លងមក មិនមានផលិតផលគ្រឿងសម្អាងចរាចរ និង ទី៣ ដោយសារតែគុណភាព និង ភាពស្របច្បាប់ របស់ Oppa Nuna។
លោក ម៉ៅ អេរិច ក៏ចាត់ទុកថា MOU ដែលបានធ្វើឡើងគឺសញ្ញាវិជ្ជមានផងដែរ ដោយសារក្រុមហ៊ុនរបស់លោក គឺជាផ្គត់ផ្គង់ផលិតផលស្ដង់ដារ ហើយក្រុមហ៊ុនសេងហាន គឺជាក្រុមហ៊ុនដែលមានភ្នាក់ងារលក់ទូទាំងប្រទេសរួចជាស្រេច ដែលងាយស្រួលពង្រីកទីផ្សារ។ ក្នុងនោះក្រុមហ៊ុនក៏មានយុទ្ធសាស្ត្របន្ថែម ដើម្បីអោយផលិតផលទាំងមូលទទួលការគាំទ្រ ដើម្បីអោយក្រុមហ៊ុនសេងហាន កាន់តែងាយវាយលុកទីផ្សារផងដែរ៕